ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំប្រជុំសាមញ្ញលើក៨ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិតី៣

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើក៨ អាណត្តិទី៣ ដើម្បីពិនិត្យពីកិច្ចការសំខាន់ៗនានា ដែលក្រុមប្រឹក្សាខេត្ត ចាំបាច់ពិនិត្យត្រូវធ្វើជាបន្តបន្ទាប់។ឯកឧត្តមប្រធានអង្គប្រជុំបានដាក់ជូនឲ្យអង្គប្រជុំពិនិត្យលើកការងារមួយចំនួនគឺ ១.ពិនិត្យ និងអុនម័ត កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើក៧ របស់ក្រុមប្រឹក្សាខេត្ត ២.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំឆ្នាំ ២០១៩របស់ខេត្ត ៣.ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែមករា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តរដ្ឋបាលខេត្ត ៤. ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០ របស់គណៈកម្មការពិគ្រោះយោបល់ក្រុមប្រឹក្សាស្ត្រី និងកុមារខេត្តកំពង់ធំ ៥. ពិនិត្យ និងអនុម័ត លើសេចក្ដីព្រាងស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត និងបញ្ហាផ្សេង។

ក្នុងកិច្ចប្រជុំនាពេលនោះឯកឧត្តម ឈុន ឈន់ មានប្រសាន៍ សូមអោយសមាជិកក្រុមប្រឹក្សា ពិនិត្យ និង ផ្ដល់យោបល់ ក្នុងរបៀបវរៈ ដោយពិនិត្យលើផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ២០២០ របស់គណៈកម្មាធិកា ពិគ្រោះយោបល់កិច្ចការស្រ្ដី និងកុមារ ខេត្តកំពង់ធំ និងពិនិត្យសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការរៀបចំគម្រោងខេត្ត ដើម្បីកែសម្រួលលើបញ្ហាផ្សេងៗ ដែលជាបញ្ហប្រឈម និងចំណុចមួយដែលខ្លះខាតអោយបានល្អិតល្អន់ត្រឹមតត្រូវ ហើយអង្គប្រជុំក៏បានឯកភាព និងអនុម័តដោយលើកដៃ។

មានប្រសាសន៍បិទអង្គប្រជុំឯកឧត្តម ឈុន ឈន់ បានថ្លែងអំណរគុណដល់សមាជិកអង្គប្រជុំ និងលោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត សំណូមពរអោយខិតខំយកចិត្តទុកដាក់បន្ដការងារកាន់់តែទទួលបានលទ្ធផលល្អប្រសើរបន្ថែមទៀត ។