ព្រឹត្តិការណ៍អមវេទិកានិពន្ធនាយកសារព័ត៌មានផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស
MC : មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានឲ្យថា ក្នុងព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកិច្ចកំពូលអាស៊ី អ៊ឺរ៉ុបលើកទី១៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកាឆ្នាំ២០២០នេះ ក្រសួងព័ត៌មាននឹងរៀបចំ វេទិកានិពន្ធនាយកសារព័ត៌​មាន​ដែលផ្តោតសំខាន់រួមគ្នាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីឈានទៅលុបបំបាត់ព័ត៌​មានដែលមិនពិត​នៅក្នុងសង្គម និងរក្សាតម្លៃ រឺ វិជ្ជាជីវ:របស់អ្នកសារព័ត៌មានកម្ពុជា ។

ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា ឯកឧត្តម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួង​ព័ត៌មានបានឲ្យដឹងថា វេទិកានិពន្ធនាយកសារព័ត៌មាននឹងប្រព្រឹត្តិទៅ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែវិច្ឆិកាខាងមុខនេះ ដែលនឹងមានការ អញ្ចើញចូលរួមពីនិពន្ធនាយកសារព័ត៌មានល្បីៗជាង៥០ប្រទេសនៃទ្វីបទំាង២គឺអាស៊ី និងអ៊ឺរ៉ុប។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបញ្ជាក់ថា ការលើកយកប្រធានបទ​ពាក់ព័ន្ធ​នឹងការប្រយុទ្ធប្រឆំាងព័ត៌មានក្លែងក្លាយនេះដោយសារតែបច្ចុបន្បន្នប្រទេសជុំវិញពិភពលោកក៏ដូចជាប្រទេសកម្ពុជាកំពុងមានការព្រួយបារម្ភខ្ពស់នៃការរីករាលដាលនៃព័ត៌មានក្លែងបន្លំ រឺ ព័ត៌មានមិនពិតច្នៃ ប្រឌិតជាបញ្ហាចំបងមួយ​​ដែលនឹងត្រូវដោះស្រាយអោយបាន ដែលវាអាចធ្វើអោយសង្គមជាតិ រឺប្រទេសមួយមាន​​ភាពចលាចល ហើយអាចជះ​​ឥទ្ធិពលយ៉ាងខ្លាំងទៅដល់ការសំរេចចិត្តរបស់​ថ្នាក់ដឹកនាំក្នុងការដឹកនាំនយោបាយ ក៏ដូចជាការសំរេចចិត្ត​​របស់ប្រជាពលរដ្ឋផងដែរ ។

ឯកឧត្តមបានបញ្ចាក់ថា នៅក្នុងព្រឹត្តិការណ៍នៃវេទិកានោះបណ្តានិពន្ធទំាងអស់នឹងជជែក ពិភាក្សាគ្នាពីគ្រប់​ទិដ្ឋភាពនៃស្ថានភាពសារព័ត៌មាននៅក្នុងទ្វីបនៃប្រទេសទំាង២ ហើយលើកជា អនុសាសន៍ដើម្បីប្រយុទ្ធ​ប្រឆំាងព័ត៌មានក្លែងក្លាយឲ្យមានប្រសិទ្ធភាពមិនបង្កផលប៉ៈពាល់ដល់សង្គម។

សម្លេង « វេទិកានិពន្ធនាយកសារព័ត៌មានប្រយុទ្ធប្រឆាំងនៃការរីករាលដាលព័ត៌មានក្លែងក្លាយនេះ គឺសង្ឃឹមថា​​នឹងប្រមូល​​បាននូវគោលគំនិតល្អៗ នូវទស្សនវិស័យល្អៗ ដែលជាការចូលរួមចំណែកអ្នកសារព័ត៌​​មានដែលមកពីទ្វីប​​ធំៗទាំងពីរគឺ ទ្វីបអាស៊ី និងទ្វីបអឺរ៉ុបនេះជាមួយនឹង ពិភពលោកក៏ដូចជា តំបន់នៅក្នុងការប្រយុទ្ធ​​ប្រឆាំងនៅព័ត៌មានក្លែងក្លាយ »
ឯកឧត្តមបានបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានបានធ្វើឡើងក្រោមកិច្ចសហការរួមគ្នា រវាងក្រសួងព័ត៌មាន និងមូលនិធិកអាស៊ី-អឺរ៉ុប ។

សូមបញ្ចាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានបើ គិតត្រឹមឆ្នាំ ២០២០នេះ គឺជាព្រឹត្តិការណ៍លើកទី១០ បន្ទាប់ពីកិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM)ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងរបស់ខ្លួនកាលពីឆ្នាំ១៩៩៦ក្នុងទីក្រុងបាងកកប្រទេសថៃ៕