រដ្ឋបាលខេត្តកំពង់ធំប្រារព្ធពិធី សិតរូបសំណាកលោតាអាចារ្យលាក់ អតីតបុព្វបុរសដ៏ល្បីរបស់ខ្មែរ

(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្តកំពងំ បានអញ្ជើញជាអធិបតី ក្នុងពិធីសិតរូបសំណាកអាចារ្យលាក់ អតីតបុព្វបុរសដ៏ល្បីរបស់ខ្មែរ ដោយនៅ ក្នុងឧិកាសនោះមានការអញ្ជើញចូលរួមពីឯកត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្ដ្រីរាជការ កងកំលាំង ប្រជាពលរដ្ឋ សិស្សានុសិស្សចូលរួមយ៉ាងច្រើនកុះករ ។ ពិធីនេះបានប្រារព្វធ្វើឡើងនៅក្នុងវត្តឥន្ទ្រីយ៍សំវរៈ ( ហៅវត្តកំពង់ធំ ) ដែលមានរយៈពេលពីថ្ងៃចាប់ពីថ្ងៃទី 5 និងទី 6 ខែកុម្ភុះឆ្នាំ 2020 ។

មានប្រសាសន៍សំណេះសំណាលនាឧិកាសនោះ ឯកឧត្តម សុខ លូ បានលើកឡើងថា ដោយយោងតាមជីវៈប្រវត្តិសង្ខេបរបស់អាចារ្យលាក់ដែលបងប្អូនប្រជាពលរដ្ឋតែងគោរពស្រលាញ់និងកោតសរសើរពីស្នាដៃនៃការធ្វើសឹកសង្គាមជាមួយខ្មាំងសត្រូវដើម្បីច្បាំងយកជ័យជំនះជូនជាតិមាតុភូមិ ធ្វើអោយកេរ្ត៍ឈ្មោះល្បីល្បាញតកូនតចៅរហូតមកដល់សព្វថ្ងៃនេះ ដើម្បីបន្ដថែរក្សានឹងជាការរំលឹកគុណដល់បុព្វបុរសខ្មែរដែលប្រជាពលរដ្ឋមានជំនឿថា លោកតាអាចារ្យលាក់មានបារមីមហិរិទ្ធខ្លាំងពូកែ ហើយក៏ត្រូវបានឯកឧត្តម សុខ លូ រៀបចំតំឡើងរូបសំណាកអាចារ្យលាក់នៅចំណុចផ្លូវបំបែកចូលក្រុងនិងផ្លូវវាងក្រុងស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងខេត្តកំពង់ធំ ៕