ក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហាររូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសហ្វីលីពីនសម្រាប់ឆ្នាំ២០២០

(ភ្នំពេញ)៖ កាលពីថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ចេញសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហាររូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ទៅសិក្សានៅប្រទេសហ្វីលីពីនសម្រាប់ឆ្នាំ២០២០។

ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទជ្រាបថា ៖ ក្នុងឆ្នាំ២០២០នេះ ប្រទេសហ្វីលីពីន បានផ្តល់អាហារូបករណ៍មួយចំនួនដល់បេក្ខជនមកពីប្រទេសកម្ពុជា ឡាវ និងមីយាន់ម៉ា ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញ វិទ្យាសាស្ត្រ និងវិស្វកម្ម (Science and Engineering) នៅតាមសាកលវិទ្យាល័យនានា ក្នុងប្រទេសហ្វីលីពីនចាប់ពីឆ្នាំសិក្សា ២០២០-២០២១៕ (ដោយ៖ ធូ កុសល)
សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖