ក្រសួងព័ត៌មានមានផែនការផ្សព្វផ្សាយជាច្រើនដើម្បីធានាឲ្យសាធារណៈជនបានយល់ដឹង ពីគ្រប់ព្រឹត្តិការណ៍ASEM នៅកម្ពុជា

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធពង្ស
MC៖ ក្រសួងព័ត៌មានមានផែនការផ្សព្វផ្សាយជាច្រើនដើម្បីធានាឲ្យសាធារណៈជនបានយល់ដឹង ពីគ្រប់ព្រឹត្តិការណ៍អាស៊ី អ៊ឺរ៉ុប ដែលហៅកាត់ថាASEM នៅកម្ពុជា ក្នុងគោលដៅបំរើប្រជាពលរដ្ឋបានជ្រួតជ្រាបពីកិច្ចប្រជុំដ៏សំខាន់នេះ ហើយចេះទាញ់យកផលប្រយោជន៍ និងឱកាស ដែលផ្សារភ្ជាប់នៅក្នុងតំបន់ និងពិភពលោក។អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍.
មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានបានឲ្យដឹងថា ក្រសួងព័ត៌មានបានខិតខំប្រឹងប្រែងក្នុងកិច្ច ការផ្សព្វផ្សាយព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបអោយបានដំណើរការល្អ ពិសេសឲ្យប្រជា ពលរដ្ឋនៅទូទំាងប្រទេសបានដឹងពីគ្រប់ព្រឹត្តិការណ៍នានា ដែលពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុប ខណៈដែលកម្ពុជាបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលលំដាប់ពិភពលោកដ៏ធំ នេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុជាតិកម្ពុជា ឯកឧត្តម មាស សោភ័ណ្ឌ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានបានឲ្យដឹងថា ដើម្បីធានាការផ្សព្វផ្សាយដំណើរការកិច្ចប្រជុំកំពូល អាស៊ី អ៊ឺរ៉ុប លើកទី១៣ និងកិច្ចប្រជុំអមបានប្រព្រឹត្តិដោយរលូន ហើយប្រជាពលរដ្ឋបានស្វែង យល់ដឹងពីគ្រប់ព្រឹត្តិការណ៍ទំាងនេះ ក្រសួងព័ត៌មានបានផ្តោតលើផែនការចំនួន៣ជាសំខាន់។ ដោយទី១ ការត្រៀមលក្ខណ:ក្រុមការងារបច្ចេកទេស ដើម្បីត្រៀមផ្សព្វផ្សាយនៅថ្ងៃព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅថ្ងៃទី ១៦ ទី ១៧ ខែវិច្ឆិកា ដោយក្នុងនោះមានក្រុមការងារវិទ្យុជាតិ កម្ពុជា ទូរទស្សន៍ជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មានកម្ពុជា អាកាប៉េ ក្នុងការរៀបចំបច្ចេកទេសអោយបានច្បាស់លាស់ ការរៀបចំសម្ភារៈ រួមទាំងផែនការសកម្មភាព កំណត់ទីតាំងនៃការផ្សព្វផ្សាយ។ទី២មុននឹងទៅដល់ព្រឹត្តិការណ៍នោះមកដល់ក្រសួងព័ត៌មានមានផែនការសកម្មភាពក្នុងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោកដើម្បីឱ្យគេបានស្គាល់ពីកម្ពុជាក្នុងការរៀបចំលក្ខណៈរបស់កម្ពុជាឆ្ពោះទៅរៀបចំព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ីអឺរ៉ុបលើក ទី១៣ នេះ តាមរយៈ ផលិតព័ត៌មាន បទយកការណ៍ ស្ពត អប់រំ និងសិល្បៈជាដើម។ ចំណែកទី៣ ឯកឧត្តមបានបញ្ជាក់ថាក្រសួងព័ត៌មានក៏បានត្រៀមលក្ខណៈក្នុងការរៀបចំផលិតកម្មវិធីកិច្ចពិភាក្សាតុមូលពាក់ព័ន្ធនឹងព្រឹត្តិការណ៍អាស៊ី អ៊ឺរ៉ុបដែលគ្រោងនឹងអញ្ជើញឥស្សរជនជាថ្នាក់ដឹកនាំជាស្ថាប័នរបស់រាជរដ្ឋាភិបាលឥស្សរជននៅប្រទេសជាសមាជិកអាស៊ីអឺរ៉ុបអង្គទូត នៃប្រទេសដែលជាសមាជិកអាស៊ីអឺរ៉ុប ដើម្បីចូលរួមក្នុងការពិភាក្សា ។
ឯកឧត្តមបានបញ្ជាក់ថា ការត្រៀមលក្ខណៈផ្សព្វផ្សាយទំាងនេះគឺជាឱកាសមួយសម្រាប់ឲ្យប្រជាពលរដ្ឋបានស្វែងយល់អំពីព្រឹត្តិការណ៍អន្តរជាតិធំៗនេះ ដែលកម្ពុជារៀបចំព្រឹត្តិការណ៍អន្តរជាតិជាប្រវត្តិសាស្ត្រដែលពុំធ្លាប់មានពីមុនមក។
សម្លេង«ក្រសួងព័ត៌មាននឹងជំរុញនៃការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍កិច្ចប្រជុំអាស៊ីអឺរ៉ុបលើកទី១៣នេះទាំងមុនពេលក្នុងអំឡុងពេលនិងក្រោយពេលកិច្ចប្រជុំឲ្យបានទូលំលាយទៅតាមគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយដើម្បីធានាប្រាកដថាប្រជាពលរដ្ឋទូទៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ដូចជាក្នុងតំបន់ក៏ដូចជាក្នុងពិភពលោកបានយល់ជ្រាបពីការតៀមលក្ខណៈរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៅក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុប លើកទី១៣នេះ។
លោកឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីបានឲ្យដឹងថា ការបញ្ជ្រៀបការ យល់ដឹងតាមរយៈប្រព័ន្ធផ្សព្វផ្សាយដល់ប្រជាពលរដ្ឋពីគ្រប់ព្រឹត្តិការណ៍នៃកិច្ចប្រជុំកំពូលអាស៊ី អ៊ឺរ៉ុបនេះ មានសារៈសំខាន់ណាស់ដើម្បីជាចំណេះដឹងដល់ប្រជាពលរដ្ឋអោយទូលំទូលាយ។ លោកបានអៈអាងថា បច្ចុប្បន្ន ចំនួននៃការយល់ដឹងអំពី Asem នៅមានកម្រិតតិចមែនទែន សូម្បីតែAsian ក៏នៅមិនទាន់យល់អស់ផង ខណៈដែលកិច្ច ប្រជុំកំពូល Asian បានប្រជុំជារៀងរាល់តែឆ្នាំនោះ។
សម្លេង«ទី១ យើងតាមដានព័ត៌មានស្វែងយល់បន្ថែមពាក់ព័ន្ធនឹង Asem តាមដានហើយចូលរួមផង ដើម្បីធ្វើយ៉ាងណាផ្តល់ជាមតិយោបល់ ដើម្បីនយោបាយការបរទេសយើង នឹងកាន់តែមានភាពបើកចំហរ មានភាពបត់បែន មានភាពឆ្លាត់វៃ ព្រោះនយោបាយការបរទេសមិនមែនមានតែក្រសួងការបរទេសធ្វើទេ និយាយអោយចំទៅគ្រប់ក្រសួងទាំងអស់ត្រូវធ្វើគោលនយោបាយការបរទេស ប្រជាជនខ្លួនឯងត្រូវយល់អំពីគោលនយោបាយការបរទេសដែរ ដើម្បីអោយបានរលូន។ចឹងបើយើងអោយតែក្រសួងមួយធ្វើ ក្រសួងការបរទេសមួយធ្វើទៅអត់រួចទេ នៅស្រុកគេ អភិបាលខេត្ត ក៏ត្រូវចេះធ្វើគោលនយោបាយការបរទេសដែរ ដើម្បីទាក់ទាញភ្ញៀវទេសចរ ឫអ្នកវិនិយោគមកអភិវឌ្ឍន៍លើតំបន់របស់ខ្លួននឹង គឺវាទាក់ទងនឹងគោលនយោបាយការបរទេសនឹងហើយ»

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី ១៣ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺថ្ងៃទី១៦និង ១៧ វិច្ឆិកា ក្រោមប្រធានបទ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា»។ ក្នុងនាមជាប្រធានកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប កម្ពុជានឹងត្រូវរៀបចំធ្វើកិច្ចប្រជុំកំពូលចំនួន៧ រួមមាន:១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប២) វេទិកាសេដ្ឋកិច្ចនិងធុរកិច្ចអាស៊ី-អឺរ៉ុប៣) កិច្ចប្រជុំកំពូលថ្នាក់ ដឹកនាំវ័ យក្មេងមូលនិធិ អាស៊ី-អឺរ៉ុប៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប៥) វេទិកាការងារអាស៊ី-អឺរ៉ុប៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប
និង ៧) មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប៕