ឯកឧត្តម ហួត ឃាងវេង ដឹកនាំកិច្ចប្រជុំអំពីកម្មវិធី ASEM Day ដែលនឹងប្រារព្ធនាថ្ងៃទី២២-២៣ ខែកុម្ភៈខាងមុខនេះ

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ឯកឧត្តម ហួត ឃាងវេង រដ្ឋលេខាធិការក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំប្រជុំអំពីកម្មវិធីប្រជុំអាស៊ី-អឺរ៉ុប (ASEM Day) ដែលនឹងប្រារព្ធទៅ នាថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធផងដែរ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការជជែកពិភាក្សាអំពីគម្រោងផែនការនានា ដែលនឹងត្រៀមរៀបចំទុកជាមុន មុននឹងថ្ងៃកិច្ចប្រជុំមកដល់ដើម្បីកម្មវិធីប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ដោយជោគជ័យ៕ ដោយ៖​ សារៈមុនិន្ទ