ប្រធានស.ស.យ.ក ស្រុកកែវសីមា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ស្រុក ប្រចាំឆ្នាំ២០១៩-២០២០

(មណ្ឌលគិរី)៖ លោក ហឿន សុខណា អភិបាលរងស្រុកកែវសីមា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា អញ្ជើញជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ស្រុក ប្រចាំឆ្នាំ២០១៩-២០២០ ដោយមានការចូលរួមពីមន្រ្តីការិយាល័យអប់រំយុវជន និងកីឡាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបី សម្ពន្ធយុវជនស្រលាញ់សន្តិភាពស្រុក ដែលបានប្រព្រឹត្តទៅនៅសាលាបឋមសិក្សាស្រែព្រះ ឃុំស្រែព្រះ ស្រុកកែវសីមា នាថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២០។

ក្នុងការប្រកួតកីឡាបឋមសិក្សា និងមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ស្រុក ដើម្បីចូលរួមប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ នៅលើវិញ្ញាសារផ្សេងៗគ្នា រួមមានបាល់ទាត់ បាល់ទះ បុរស នារី អត្តពលកម្ម លោតកម្ពស់ និងលោតចម្ងាយ ជាដើម ហើយវិស័យកីឡាក៏ជា សសរស្ដម្ភទី៦ របស់ ស.ស.យ.កផងដែរ។

លោក ហឿន សុខណា បានបញ្ជាក់ថា ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់ប្អូនៗ ដែលជាកីឡាករ កីឡាការិនី ជាកុមារ និងយុវជន ក្រុមការងារស.ស.យ.កស្រុក និងសប្បុរសជននានា បានចូលរួមឧបត្ថម្ភថវិកាជិត ១លានរៀល រួមទាំងទឹកសុទ្ធ និងភេសជ្ជៈមួយចំនួនផងដែរ៕