លោក ហាន កុសល ប្រធាន ស.ស.យ.កខេត្តកំពង់ចាម ចុះជួបជម្រុញ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅស្រុកជើងព្រៃ

(កំពង់ចាម)៖ រសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ លោក ហាន កុសល ឣភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានចុះជួបសំណេះសំណាលជាមួយអ្នកគ្រូ លោកគ្រូ សិស្សានុសិស្ស នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន មានជ័យ និងបានលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ  សិស្សានុសិស្សអំពីការបង្រៀន និងរៀន ព្រមទាំងបានជម្រុញទឹកចិត្តដល់ពួកគាត់ចូលរួមកាន់តែសកម្មក្នុងការងារជួយសង្គមនៅក្នុងសហគមន៍របស់ពួកគាត់ថែមទៀតផង។ 

សមាសភាពចូលរួមក្នុងកម្មវិធីនោះ រួមមានព្រះសង្ឃនិមន្តពីវត្តទាំងពីរក្នុងឃុំស្តើងជ័យ លោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក លោកនាយកវិទ្យាល័យ លោកគ្រូ អ្នកគ្រូ ស.ស.យ.ក ស្រុក ក្រុមប្រឹក្សាឃុំ និងសិស្សានុសិស្សសរុបចំនួនប្រមាណ ៨៤៤អង្គ/នាក់ ។

បន្ទាប់ពីចប់កម្មវិធី លោកប្រធានក៏បានចុះពិនិត្យមើលការលូតលាស់របស់ដើមឈើដែល ស.ស.យ.ក ខេត្តកំពង់ចាមបានដាំជាច្រើនដើមក្នុងកម្មវិធី “ជិះកង់ ដាំដើមឈើ” ដែលរៀបចំឡើង ស.ស.យ.ក ខេត្តកំពង់ចាមក្នុងពេលកន្លងទៅផងដែរ។