រដ្ឋបាលស្រុកស្ទោងបើកកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុក

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី ៣០ ខែមករា ឆ្នាំ2020រដ្ឋបាលស្រុកស្ទោងបានបើកកិច្ចប្រជុំគណបញ្ជាការឯកភាពស្រុក ក្រោមការដឹកនាំរបស់លោកណែត សារី ជាអភិបាលស្រុកដែលមានរបៀបវារៈចំនួន3គឺ÷

1 ត្រៀមលក្ខណចូលរួមពិធីបុណ្យសិតអាចារ្យលាក់
២ ការអនុវត្តការងាររបស់ឃុំបានសម្រេច បញ្ហាប្រឈម និងផែនការបន្ត
3បញ្ហាផ្សេងៗ

ក្នុងពេលកិច្ចប្រជុំនេះដែរគឺមានការការអញ្ជើញចូលរួមពីសំណាក់លោកមេឃុំ លោកជំទប់ទាំង13ឃុំ លោកមេប៉ុស្តិ៍ ទាំង13និង លោក លោកស្រីប្រធានការិយាល័យនានាជុំវិញស្រុកអញ្ជើញញចូលរួមផងដែរ។

ជាមួយរបៀបវារៈទី1 លោកអភិបាលស្រុកបានណែនាំនិងសំណូមពរយ៉ាងទទូចដល់អង្គពិធីទាំងមូល ក៏ដូចជាមន្ត្រីរាជការនិងបងប្អូនប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញចូលរួមជាសម្ភារៈ ថវិកាក្នុងពិធីបុណ្យសិតលោកតាអាចារ្យលាក់នេះអោយបានគ្រប់ៗគ្នា។

ចំពោះរបៀបវារៈទី2គឺលោកមេឃុំគ្រប់ឃុំគឺមានស្ថានភាពប្រហាក់ប្រហែលគ្នាទេ ។ក្នុងស្ថានភាពនេះដែរក៏មាន ឃុំខ្លះមានបញ្ហាដោយឡែកខ្លះផងដែរដូចជា ឃុំទាំងអស់ដែលនៅជាប់នឹងផ្លូវជាតិលេខ6 មានភាពអាណាធិបតេយ្យក្នុងការចោលសំរាមតាមថ្នល់ជាតិដែលបង្កអោយមានភាពកខ្វក់។

ជាមួយបញ្ហាបន្ត លោក លឹមប៊ុនហេង ប្រធានការិយាល័យសុរិយោដីស្រុកក៏បានលើកឡើងពីសំណង់អាណាធិបតេយ្យនិងខុសបច្ចេកទេស និងសូមដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ជួយសហការនិងរិតបន្តឹងច្បាប់សាងសង់តាមបទដ្ឋានគតិយុត្តិនិងបច្ចេកទេសអោយបានត្រឹមត្រូវ។

មួយផ្សេងទៀតលោកអធិការស្រុកស្ទោងក៏បានសំណូមពរដល់ រដ្ឋបាលឃុំនិងប៉ុស្តិ៍អោយយជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋសូមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាការពារទ្រព្យសម្បត្តិរស់ខ្លួនជាពិសេសគឺគោ ក្របី និងម៉ូតូកុំអោយចោរលួចបាន។

បន្ថែមពីនេះទៀតចំពោះបញ្ហាខុសសំបុត្រអត្រានុកូលដ្ឋានផ្សេងៗគឺត្រូវអោយប្រជាពលរដ្ឋឆាប់កែអោយបានទាន់ពេលវេលាទៅតាមនីតិវិធីជាមួយការិយាល័យច្រកចេញចូលតែមួយរបស់សាលាស្រុកស្ទោង។

មុននឹងបញ្ចប់កម្មវិធី លោកណែតសារីក៏បានសំណូមពរនិងណែនាំដល់មេឃុំ និងមេប៉ុស្តិ៍ដ្ឋបាលគ្រប់ឃុំ ក៏ដូចជាអធិការស្រុកអោជួយផ្សព្វផ្សាយនិងយកចិត្តទុកដាក់ខ្ពស់ជាមួយគោលការណ៍ ភូមិ ឃុំមានសុវត្ថិភាព ការរុករានដីអាណាធិបតេយ្យ ការដុតសម្រាមឬ ជញ្ជ្រាំងផ្តេសផ្តាស ការបោះចោលសម្រាមដោយអាណាធិបតេយ្យ ការសាងសង់គ្មានច្បាប់អនុញ្ញាតជាដើម គឺដើម្បីសុខសុវត្ថិភាពព្រមទាំងកិត្តិយស សេចក្តីថ្លៃថ្នូររបស់ស្រុកស្ទោងយើងទាំងមូល។

ជាចុងបញ្ចប់លោកអភិបាលស្រុកក៏បានណែនាំនិងសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ក្នុងស្រុកព្រមទាំងបងប្អូនប្រជាពលរដ្ឋអោយមានការប្រុងប្រយ័ត្ន មានអនាម័យខ្ពស់ ហើយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវអនុវត្តវេនប្រចាំបញ្ជាអោយមានប្រសិទ្ធិភាពភាពខ្ពស់៕