ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្តរតនគិរី ចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​វិធានការ​ការពារ​វីរុស​ការ៉ូ​ណា នៅតាម​គ្រឹះស្ថានសិក្សា​

(​រតនគិរី​)៖ ឯកឧត្តម គិត ទ្រី អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ថង សាវុន អភិបាល នៃ​គណៈ​អភិបាលខេត្ត​រតនគិរី នា​ព្រឹក​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២០ បាន​បន្ត​ចុះ​ផ្សព្វផ្សាយ​អំពី​វិធានការ​នានា​ដើម្បី​បង្ការ និង​ទប់​ស្តា​ត់​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ដែល​កំពុង​មានការ​រី​ល​រាលដាល នៅ​សកលលោក​។ យុទ្ធនាការ​ខាងលើនេះ​ផងដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត និង​អ្នកពាក់ព័ន្ធ​មួយចំនួន​។​

​ឯកឧត្តម គិត ទ្រី មានប្រសាសន៍ថា រហូត ពេលនេះ​ពុំមាន​ករណី​ឆ្លង​វីរុស​ការ៉ូ​ណា​នៅ​ខេត្តរតនគិរី​ឡើយ ហើយ​ករណី​នៅ​ខេត្ត​ព្រះសីហនុ​អ្នក​ផ្ទុកមេរោគ​ក៏បាន​ធូរស្បើយ​ហើយ​ដែរ ដូច្នេះ​សូម​ក្មួយៗ និង​បងប្អូន​ប្រជាពលរដ្ឋ​កុំ​មានការ​ព្រួយបារម្ភ​។ ទន្ទឹមគ្នានេះ​ឯកឧត្តម​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ការរក្សា​អនាម័យ រស់នៅ​ស្អាត និង​មាន​ស្មារតី ប្រុងប្រយ័ត្ន​ខ្ពស់​៕ (​ដោយ​៖ មន្ទីរ​សារព័ត៌មាន​ខេត្តរតនគិរី​)​