ស.ស.យ.ក ស្រុកកោះសូទិន ខេត្តកំពង់ចាម ចូលរួមចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមជូនគ្រួសារក្រីក្រចំនួន៨គ្រួសារ

(កំពង់ចាម)៖ ថ្ងៃអង្គារ ៤កេីត ខែមាឃ ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារ ស.ស.យ.ក ស្រុកកោះសូទិន ខេត្តកំពង់ចាម បានចូលរួមអមដំណេីរ លោក យី វណ្ណ: អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិតិ្តយសអនុសាខាកាកបាទក្រហមស្រុកកោះសូទិន និងលោក សេង សុខកែម អភិបាលរង និងជាគណៈកម្មាធិការអនុសាខាកាកបាទក្រហមស្រុក ។

បាននាំយកអំណោយកាកបាទក្រហមស្រុកចែកជូនគ្រួសារក្រីក្រចំនួន ៨គ្រួសាររស់នៅក្នុងឃុំពាមប្រធ្នោះចំនួន៧គ្រួសារ និងឃុំល្វេ ១ គ្រួសារ ដែលមួយគ្រួសារៗទទួលបានសម្ភារៈរួមមាន អង្ករ ២៥kg មី ១កេះ ទឹកត្រី ១យួរ ទឹកសុីអីុវ ១យួរ សម្ភារៈផ្ទះបាយ ១ឈុត និងថវិកាចំនួន ៥០.០០០រៀល ។