ស.ស.យ.ក ខេត្តកំពង់ចាមចូលរួមពិធីសម្ពោធ ស្តូបមិត្តភាព កម្ពុជា- វៀតណាម ខេត្តកំពង់ចាម

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០នេះ ក្រុមគ្រួសារ ស.ស.យ.ក ខេត្តកំពង់ចាមចំនួន៥០នាក់បានចូលរួមពិធីសម្ពោធ ស្តូបមិត្តភាព កម្ពុជា-វៀតណាម ក្រោមអធិបតីភាព លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពង់ខ្ពស់ សម្តេច ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សារណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម។