ក្រុមការងារស​.ស​.យ​.ក​ស្រុកកែវសីមា បានជួយដល់សិស្សដួលសន្លប់ បានដួលសន្លប់ចំនួន​ ១៤នាក់​និងបានបញ្ជូនទៅមន្ទីរពេទ្យឯកជន​និងមណ្ឌលសុខភាពអូរអាមកែវសីមា​

(មណ្ឌលគិរី)៖ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកែវសីមា ដឹកនាំដោយលោក ហឿន សុខណា ប្រធានស.ស.យ.កស្រុក និងសហការី បានចូលរួមជាមួយអាជ្ញាធរស្រុកកែវសីមា ក្នុងការជួយដល់សិស្សសាលាវិទ្យាល័យ​ហ៊ុន​សែន​កែវសីមា​ បានដួលសន្លប់ចំនួន​ ១៤នាក់​ និងបានបញ្ជូនទៅមន្ទីរពេទ្យឯកជន​ និងមណ្ឌលសុខភាពអូរអាមកែវសីមា​ ចំនួន​ ១១នាក់​ ព្រមទាំងបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្ត​ ចំនួន​ ៣នាក់ទៀត​

។ លោក បន្ថែមថា ព័ត៌មានបឋម មូលហេតុដោយមានការសាកសួរពីសមត្ថកិច្ច​បណ្តាលមកពី​ ថប់ដង្ហេីម​ ណែនទ្រូងទន់ដៃជេីង​ ននិងបញ្ហាអាកាសធាតុមានកំដៅខ្លាំង។

បន្ទាប់មក ក្រុមការងារស.ស.យ.កស្រុក បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន បានចុះសួរសុខទុក្ខ​ លោក​ អុីង​ យីវ​ អតីតប្រធានគណបក្សឃុំស្រែខ្ទុម​ ដែលគាត់មានជម្ងឺរាំរៃប្រចាំកាយពុំមានលទ្ធភាព ទៅព្យាបាលបាន​បច្ចុប្បន្នសំរាកនៅផ្ទះ​។ ក្នុងនោះ មានការចូលរួមឧបត្ថម្ភថវិកាពីលោក​ នួន​ សារ៉ន​ អភិបាលស្រុក​ ចំនួន​ ១០០០០០៛​ ក្រុមការងារសសយក​ ស្រុកកែវសីមា បានចូលរួមឧបត្ថម្ភថវិកា​ ២៧០០០០៛ ព្រមទាំងមន្ត្រីស្រុក​ និងឃុំ​ សរុបរួម​បានចំនួន​ ៦០០០០០៛​ផងដែរ៕