សម្តេចតេជោ ហ៊ុន សែន បង្ហោះសារជូនដល់ បងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេស នាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន

(ភ្នំពេញ)៖ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០នេះ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារជូនដល់ បងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ​ ដើម្បីចូលរួមអបអរសាទរ ពិធីសែនចូលឆ្នាំចិនចូលមកដល់ស្អែកនេះ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា ។

យោងតាមហ្វេសប៊ុកផេករបស់សម្តេចតេជោ បានបង្ហោះសារទាំងស្រុងថា៖ ស្របពេលដែលពិធីសែនចូលឆ្នាំចិននឹងចូលមកដល់ថ្ងៃស្អែកទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំនៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។

តាមរយៈពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាលរវាងជាតិសាសន៍យើងទូទាំងប្រទេសដែលកំពុងរស់នៅសុខដមក្រោមដំបូលសន្តិភាពជាមួយគ្នា។

សូមជូនពរបងខ្មែរ-ចិន និងជនរួមជាតិទាំងអស់បានសប្បាយរីករាយជួបជុំក្រុមគ្រួសារនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិនខាងមុខនេះ៕ ដោយ៖ ចំណាន