លោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមចុះសួរសុខទុក្ខ និងលើកទឹកចិត្តដល់យុវសិស្សជួបការលំបាក រស់នៅឃុំជ្រៃវៀន ស្រុកព្រៃឈរ

(កំពង់ចាម)៖ ព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះលោកជំទាវ អនហេង លក្ខិណា អនុប្រធាន ស.ស.យ.ក ខេត្តកំពង់ចាមបានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងលើកទឹកចិត្តដល់យុវសិស្សចំនួន២រូប រស់នៅភូមិត្រពាំងសង្កែ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម:
១. យុវសិស្ស ឆុំ សុភាព ភេទស្រី អាយុ១៧ឆ្នាំ រៀនថ្នាក់ទី៩ ដែលជួបការលំបាកក្នុងជីវភាពបម្រុងឈប់រៀន លោកជំទាវបានលើកទឹកចិត្តអោយបានចូលរៀនបន្ត និងបានទទួលការឧបត្ថម្ភពីក្រុមម៉ូតូ VFB ជាអង្ករ សម្ភារៈប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកា ៧១.០០០រៀល រួមជាមួយថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវ ២០០.០០០រៀលទៀត សរុប ២៧១.០០០រៀល។
២. យុវសិស្ស ឈុន ឆេងគា ភេទស្រី អាយុ១៨ឆ្នាំ រៀនថ្នាក់ទី១២ ជាកូនកំព្រា ដែលតស៊ូព្យាយាមក្នុងការសិក្សា ឆ្លៀតពេលធ្វើការរកលុយរៀនដោយខ្លួនឯង ត្រូវបានលើកទឹកចិត្ត និងឧបត្ថម្ភជាថវិកាផ្ទាល់របស់លោកជំទាវ រួមជាមួយសប្បុរសជន នារីស្រុក សរុប ២៣៥.០០០រៀល។
សរុបថវិកាទាំង២គ្រួសារ ៥០៦.០០០រៀល។

យុវសិស្សទាំងពីរបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ សប្បុរសជន អាជ្ញាធរស្រុកក្រុមការងារ ស.ស.យ.ក ស្រុកព្រៃឈរទាំងអស់ដែលតែងផ្ដល់ការយកចិត្តទុកដាក់ ចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋដែលជួបការលំបាកដោយមិនរើសអើង ព្រមទាំងប្ដេជ្ញាចិត្តខិតខំរៀនសូត្រអោយប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលខាងមុខ។