ពិធីបិទវគ្គជាមូលដ្ឋាន និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា ប្រចាំខេត្តព្រះវិហារ

(ព្រះវិហារ)៖ នារសៀលថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបិទវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជា នៅវិទ្យាល័យ ស្រអែមចំនួន៩៥នាក់ ស្រី ៥៩នាក់ និងធ្វើពិធីបំពាក់កន្សែងជូនយុវជនទើបរើស ថ្មីចំនួន៦៤នាក់ ស្រី៣៩នាក់ ស្ថិតនៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក្រោមវត្តមានឯកឧត្តម យុង គឹមហ៊ាន នាយកសាខាកាកបាទ ក្រហមកម្ពុជា ខេត្តព្រះវិហារ ។

នៅក្នុងឱកាសនោះ ឯកឧត្តមនាយក បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទ ក្រហមកម្ពុជា ជូននាពេលនេះគោលបំណង ដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម ។

ជាមួយគ្នានោះ ផងដែរ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំ៖ រៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ, ជៀសអោយឆ្ងាយពីគ្រឿងញៀន , គោរពច្បាប់ចរាចរអោយខ្ចាប់ខ្ជួន, ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ, ជៀសវាងការប្រើប្រាស់អំពើហឹង្សា និងជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ

បន្ទាប់មក ឯកឧត្តមនាយក បានប្រគល់សៀវភៅចំណេះដឹងមូលដ្ឋានវិជ្ជា សង្គ្រោះបឋម ចំនួន១០ក្បាល និងផ្តល់ឃីតសង្គ្រោះ១ឈុត៕ ដោយ៖មន្ទីរព័ត៌មានខេត្តព្រះវិហារ