គណ​:​ប្រតិភូ​ខេត្តព្រះវិហារ​អញ្ជើញ​ទៅ​ចូលរួម​សួរសុខទុក្ខ និង​ជូនពរ​ថ្នាក់ដឹកនាំ​ខេត្ត​យ៉ា​ឡាយ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​វៀតណាម​ខាងមុខ ដើម្បី​រឹតចំណង​មិត្តភាព​នៃ​ខេត្ត​ទាំងពីរ​

(​ព្រះវិហារ​)៖ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ បាន​ដឹកនាំ​គណៈប្រតិភូ​ថ្នាក់​ខេត្ត​ទៅ​ចូលរួម​សួរសុខទុក្ខ និង​ជូនពរ​ជូនពរ​ថ្នាក់​ដឹកនាំមន្ត្រីរាជការកងកម្លាំង​ប្រដាប់អាវុធ និងប្រជា​ជនវៀតណាម​ខេត្ត​យ៉ា​ឡាយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ក្នុងឱកាស​បុណ្យប្រពៃណី​ជាតិ​ចូលឆ្នាំ​ចិន​រៀ​ត​ណា​ម​ដែល​នឹង​ខិតចូល​នា​ថ្ងៃ​ខាងមុខនេះ ដើម្បី​ពង្រឹង​មិត្តភាព​សាមគ្គីភាព និង​កិច្ចទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ខេត្ត​ទាំងពីរ​អោយបាន​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុងជំនួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ និង​កងកម្លាំង​ខេត្ត​យ៉ា​ឡាយ នេះ ឯកឧត្តម ឡុង សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​អបអរសាទរ​ចំពោះ​សមិទ្ធិផល​ដែល​រដ្ឋាភិបាល និង​ប្រជាជន​ខេត្ត​យ៉ា​ឡាយ​សម្រេចបាន​នូវ​ការអភិវឌ្ឍន៍​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​។ ជាមួយនេះ​ឯក​ឧ​ត្ត​ក៏បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ លើ​គ្រប់​វិស័យ ប្រកបដោយ​ផ្លែផ្កា កន្លងមក រវាង​ខេត្ត​ទាំង​២ ខេត្តព្រះវិហារ​-​ខេត្ត​យ៉ា​ឡាយ ដែល​នេះ​ជាការ​ឆ្លុះបញ្ចាំង នូវ​ចំណងមិត្តភាព សាមគ្គីភាព រវាង​ខេត្ត​យើង​ទាំងពីរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​កាន់តែ​ត្រូវបាន​ពង្រឹង និង​ពង្រីក​ថែមទៀត នាពេល​អា​នាគ​ត ដើម្បី សន្តិភាព ស្ថេរភាព និង​វិបុលភាព​។​

​ឯក​ឧ​ត្ត ឡុង សុវណ្ណ តាង នាម​ក្រុមប្រឹក្សា គណៈ​អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ព្រមទាំង ប្រជាពលរដ្ឋ​ទូទាំង ខេត្តព្រះវិហារ ឯកឧត្តម​សូម ប្រសិទ្ធ​ពរជ័យ បវរ​មហាប្រសើរ ជូន ចំពោះ ថ្នាក់ដឹកនាំ បក្ស រដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាជន​ខេត្ត​យ៉ា​ឡាយ សូម ប្រកប​នូវ សុខ ភាពល្អ បរិបូរ ណ៏ បញ្ញាញាណ​វៀងវៃ អាយុ យឺនយូរ ដើម្បី បន្ត ដឹកនាំ​ខេត្ត ឆ្ពោះទៅរក ការអភិវឌ្ឍ ប្រក ប​ដោយ និរន្ត ភាព និង ភាពសម្បូររុងរឿង​ជានិច្ច និរន្តន៍​។​

​ជាមួយគ្នានេះ​ថ្នាក់ដឹកនាំ​ខេត្ត​យ៉ា​ឡាយ ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ប្រតិភូ​ខេត្តព្រះវិហារ ដែល​បាន​ជូនពរ​ក្នុង​ឳ​កាល​ចូលឆ្នាំថ្មី របស់​បងប្អូន​ប្រជាជន​វៀតណាម ដែល​សបញ្ជាក់​ឱ្យឃើញ​នូវ​ទំនាក់ទំនង​ល្អ​ផូរផង់ នៃ​ខេត្ត​ទាំងពីរ​។ បន្ថែម​ពីនេះ​ដែរ ឯកឧត្តម​ក៏បាន​ថ្លែង​កោតសរសើរ ចំពោះ​លទ្ធផល​ការងារ​ដែល ខេត្តព្រះវិហារ​សំរេចបាន​ក្នុង​ឆ្នាំ​ចាស់ កន្លងមក បានធ្វើអោយ​មានការ​អភិវឌ្ឍ រីកចំរើន​លើ​គ្រប់​វិស័យ​ក្នុងនោះ​កិច្ចសហប្រតិបត្តិការ រវាង​ខេត្ត​ទាំងពីរ​ទទួលបាន លទ្ធផល​ល្អប្រសើរ ដោយ​ឈរលើ​ស្មារតី សាមគ្គីភាព​ខ្ពស់ និង​គោរព​សិទ្ធ​គ្នា​ទៅវិញទៅមក ដើម្បី​ផលប្រយោជន៍ របស់​ប្រជាជន​យើង​ទាំងពីរ នាពេល​អនាគត​។​

​ទន្ទឹមគ្នា​នេះដែរ ថ្នាក់ដឹកនាំ​ខេត្ត​ទាំងពីរ ក៏បាន​ប្តេជ្ញា​រឹតចំណង​សាមគ្គីភាព​និង​គ្នា អោយ​កាន់តែ​រឹងមាំ​ថែមទៀត តាម​មា​គា៍​ដឹកនាំ​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​២​។​

​សូមបញ្ជាក់​ជូន​ដែរ​ថា ជា​រៀងរាល់ឆ្នាំ​ថ្នាក់ដឹកនាំ​នៃ​ខេត្ត​ទាំងពីរ (​ព្រះវិហារ​-​យ៉ា​ឡាយ​) តែង​ចាត់​បញ្ជូន​ប្រតិភូ​ជូនពរ​គ្នា​ទៅវិញទៅមក​ក្នុងឱកាស​បុណ្យ​ផ្សេងៗ ជាពិសេស​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ និង​បាន​ជូន​វត្ថុ​អនុស្សាវរីយ៍​អោយ​គ្នា​ទៅវិញទៅមក​ផងដែរ​៕ (​ដោយ​៖ មន្ទីរ​ខេត្តព្រះវិហារ​)​