ព្រះសង្ឃ​ចំនួន​៥០០​អង្គ ត្រូវបាន​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​នៅ​វត្ត​ឥន្ទ្រី​យ៍​សំ​វរៈ​ហៅ​(​វត្ត​កំពង់ធំ​)

(​កំពង់ធំ​)៖ ឯកឧត្តម ញឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ​បាន​អញ្ជើញ​ចូលរួម​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ​ចំនួន ៥០០​អង្គ និង​និមន្ត​ចូលរួម​ដោយ ព្រះ​ទេ​ពស​ត្ថា សៀង សុខ ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា​បារមី​ព្រះ​មេគណ​ខេត្តកំពង់ធំ លោក​អភិបាលក្រុង ប្រធាន​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​និង​ចៅសង្កាត់​នៅ​ថ្ងៃទី ១៧ ខែមករា​ឆ្នាំ​២០២០​។​


​ក្នុងការ​ប្រឡង​យក​វិញ្ញាបនបត្រ​ពុទ្ធិកបឋមសិក្សា​ប្រឡង​ថ្ងៃទី​ថ្ងៃទី ១៨-១៩ ​ខែមករា ​ឆ្នាំ២០២០ ​ប្រព្រឹត្តទៅ​នៅ មណ្ឌល​ប្រលង​នៅ​វត្ត​ឥន្ទ្រី​យ៍ស​វរៈ​ហៅ​(​វត្ត​កំពង់ធំ​)​ចំនួន​បន្ទប់​ប្រឡង​មាន ១២​បន្ទប់​។

លោក កែវ វុទ្ធី អនុប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្តកំពង់ធំ បាន​ឡើង​ធ្វើ​របាយការណ៍​សង្ខេប បច្ចុប្បន្ននេះ​វិស័យ​ព្រះ​ពុទ្ធិកសិក្សា ចាប់ពី​កម្រិត​បឋម មធ្យម ឧ​ត្ត​ម និង​ក្រោយ​ឧ​ត្ត​ម គឺជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​ព្រះពុទ្ធសាសនា​។ ដូចនេះ​វិស័យ​ព្រះ​ពុទ្ធិកបឋមសិក្សា​នេះ​ត្រូវតែ​កែទម្រង់​ឲ្យ​បាន​ស៊ីជម្រៅ​ក្នុង​គ្រប់​កម្រិត​ដើម្បី​ធានា​នូវ​គុណភាព សាមណេរ​សិស្ស​/​និស្សិត​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​ចំណេះ ជំនាញ និង​មាន​គុណភាព​ពិតប្រាកដ​។​


ឯកឧត្តម ញឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ​បាន​មានប្រសាសន៍ថាៈ​ការអប់រំ គឺជា​កូនសោ​ដោះស្រាយ​បញ្ហា​សង្គម និង​សេដ្ឋកិច្ចជាតិ ដូចនេះ​វិស័យ​ពុទ្ធិកបឋមសិក្សា​កំពុង​ដើរ​លើ​គន្លង​ផ្លូវ​យ៉ាងសំខាន់ លើ​ការបណ្ដុះបណ្ដាល គ្រហស្ថ និង​បុព្វ​ជិត​ទាំងសងខាង​ផ្លូវលោក និង​ទាំង​ខាង​ផ្លូវធម៌ គុណធម៌ ចរិយា​ធម៌​ឲ្យ​បានល្អ​ប្រសើរ​ថ្លៃថ្លា​ក្នុង​ការរស់នៅ​ក្នុងសង្គម​គ្រួសារ និង​សង្គមជាតិ​នេះ​ជាការ​បំពេញបន្ថែម​លើ ភារកិច្ច​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​លើ​វិស័យ​អប់រំ​។ ឯកឧត្តម​ក៏បាន​បន្តទៀតថា​សូមឱ្យ​គ្រប់​ព្រះអង្គ​ត្រូវ​រក្សា​នូវ​ព្រះពុទ្ធសាសនា​ឲ្យ​បាន​គង់វង្ស​យូរអង្វែង ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ​គោរព​និង​ប្រតិបត្តិ​តាម​។​


ជា​ចុងក្រោយ​ឯកឧត្តម​ក៏បាន​ផ្តាំផ្ញើ​ដល់​ព្រះសង្ឃ​ទាំងអស់​ត្រូវគោរព​ពេល​វេលា​ក្នុងការ​ប្រឡង​ឲ្យ​បាន​ត្រឹមត្រូវ​រក្សា​ភាពថ្លៃថ្នូរ បំពេញភារកិច្ច​របស់​ខ្លួន​ទៅតាម​សមត្ថភាព​ភាព​៕ (សម្រួលដោយ៖ មន្ទីរព័ត៌មានខេត្តកំពង់ធំ)