អភិបាលខេត្ត​រតនគិរី​ចុះ​សួរសុខទុក្ខ​កងកម្លាំង​ការពារតំបន់មុំបីកន្ទុយនាគ (ព្រំដែន​កម្ពុជា​-​ឡាវ-វៀតណាម)

(រតនគិរី)៖ អភិបាលខេត្តរតនគិរី ឯកឧត្តម ថង សា​វុន និង ឯកឧត្តម ណាប់ ប៊ុនហេង​ ប្រធានក្រុមប្រឹក្សាខេត្ត នៅថ្ងៃ​ទី​១៨​ ខែមករា ឆ្នាំ២០២០បាន​ដឹកនាំ​ប្រតិភូ​មន្ទីរអង្គភាពជុំវិញខេត្តចុះសួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​ស្ថិត​នៅ​តំបន់​មុំ​បី​កន្ទុយ​នាគ (​កម្ពុជា​-​ឡាវ-វៀតណាម​)​ ដែល​កំពុង​ឈរជើង​ការពារ​បូរណភាពទឹកដី​ អធិបតេយ្យ​ជាតិ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែនកម្ពុជា ឡាវ​ និងវៀតណាម។

ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​សួរសុខទុក្ខ​នេះ​ដែរ​ ឯកឧត្តមអភិបាលខេត្ត​បាន​នាំ​មក​នូវ​បណ្តាំ​ផ្ញើរ​សាកសួរ​សុខ​ទ​ក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន​ និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ដែល​ជា​និច្ចជា​កាល​សម្តេច និង​ថ្នាក់ដឹកនាំ​ទាំងអស់​តែងតែ​គិតគូរអំពី​សុខទុក្ខ​របស់​កងកម្លាំង​ដែល​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយពោលគឺទាំងអស់គ្នាដើម្បីការពារជាតិ ការពារជាតិដើម្បីទាំងអស់គ្នា។ ឯកឧត្តមអភិបាលខេត្ត​ក៏ លើកឡើងពីាភាពការណ៍ នយោបាយក្នុងប្រទេសនិងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ រក្សាបាននូវកំណើនសេដ្ឋកិច្ចជាតិសំដៅកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋនិងការតម្លើងប្រាក់បៀវត្សជូនកងម្លាំងប្រដាប់អាវុធនិងមន្រ្តីរាជការសុីវិលជាដើម។​ហើយកត្តាទាំងអស់នេះគឺផ្តើមចេញពី កត្តាសុខសន្តិ់ភាពបើគ្មានសុខសន្តិភាពទេគឺអ្វីៗមិនអាចមានដូចសព្វថ្ងៃនេះទេដូច្នេះយើងទាំងអស់គ្នា សូមអរគុណសន្តិភាព។​

ឯកឧត្តមបាន​ថ្លែង​នូវ​ការ​កោតសរសើរ​កងកម្លាំង​ទាំងអស់​ដែល​បាន​បំពេញ​កាតព្វកិច្ច ក្នុង​ការងារ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ លះបង់ឈាមស្រស់ សាច់​ស្រស់ ក្លាហាន​មិន​រា​ថយ​ពុះពារគ្រប់​ឧ​ប​ស័គ្គ មិន​ឲ្យ​មានការ​រំលោភ​បំពាន​ពី​បណ្តាប្រទេស​ជិតខាង​ឡើយ។ ឯកឧត្តមអភិបាលខេត្ត​ផ្តាំផ្ញើរ​ឲ្យ​កម្លាំង​ទាំងអស់​សហការ​គ្នា និង​យកចិត្តទុកដាក់លើ​ការងារ​ល្បាត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នៅ​តាមគោលដៅ​ខ្សែបន្ទាត់​ព្រំដែន​សំដៅ​រក្សា​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​អធិបតេយ្យ​ជាតិ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តមអភិបាលខេត្ត​បាន​ឧបត្ថម្ភ​កម្លាំង​វរ​យោធា​ការពារ​ព្រំដែន​ជើង​គោក​លេខ១០២​ វរ​នគរបាល​ការពារ​ព្រំដែន​លេខ​២០៣ កម្លាំង​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​ ​ជាតិ​វី​រៈ​ជ័យក្នុង​មួយ​អង្គភាព​ទទួលបាន​ថវិកា​មួយចំនួនរួម​នឹង​គ្រឿង​ឧ​ភោគ​បរិភោគ​មួយ​ចំនួន​ទៀតផងដែ៕