ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦០០០ម៉ែត្រ

(កំពង់ចាម)៖ ព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០នេះ ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាមចំនួន ៥០នាក់ ដឹកនាំដោយលោក យន់ ឈុនលាង ប្រធាន ស.ស.យ.ក ស្រុកបានចូលរួម ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវក្រាលគ្រួសក្រហម ប្រវែង ៦.០០០ម នៅភូមិឣារក្ស ឃំុត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមឣធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ឣគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ តំណាងដ៏ខ្ពស់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី
ហ៊ុន សែន។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកជើងព្រៃ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ និងអ្នកចូលរួមទាំងអស់សរុប ៣.៦២៨នាក់៕