ក្រុមការងារស.ស.យ.កស្រុកអូររាំង ចូលរួមសំអាតអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យ

(មណ្ឌលគិរី)៖ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអូររាំង ដឹកនាំដោយលោក អ៊ិន កាំ ប្រធានស.ស.យ.កស្រុក និងសហការី បានចូលរួមសំអាតអនាម័យបរិស្ថាននៅតាមដងផ្លូវជាតិលេខ៧៦A ក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ក្រោមវត្តមានលោក ម្លាំង ឆន អភិបាលរងស្រុកអូររាំង និងមានការចូលរួមពីក្រុមការងារសម្ពន្ធយុវជនស្រលាញ់សន្តិភាព មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី និងសិស្សានុសិស្សប្រមាណជា១៣០នាក់ ដើម្បីបំផុសចលនាដល់ប្រជាពលរដ្ឋ និងសាធារណៈជន ជាពិសេស អាជីវករលក់ដូរតាមដងផ្លូវជាតិលេខ៧៦A ឱ្យមានការយល់ដឹង និងចូលរួមសំអាតអនាម័យបរិស្ថានទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឱ្យស្រុកអូររាំង កាន់តែមានសោភ័ណ្ឌភាពល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ មកទស្សនាកំសាន្តកាន់តែច្រើនឡើង៕