ក្រុមការងារ ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាម ចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់អ្នកបើកបរយានយន្តដឹកកម្មកររោងចក្រ

(កំពង់ចាម)៖ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមការងារ ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលរួម ផ្សព្វផ្សាយឣប់រំច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងជម្រុញការកែលំឣរសុវត្ថិភាពយានយន្តដឹកជញ្ចូនកម្មករ នៅរោងចក្រកាលីនតុន ជូនដល់ឣ្នកបើកបរយានយន្តដឹកកម្មករ ដែលគំាទ្រដោយ បេឡាជាតិរបបសន្តិសុខសង្គម (បសស)។

កម្មវិធីបានធ្វើឡើងជាច្រើនលើករួចមកហើយ ដោយលើកនេះមានអ្នកចូលរួមសរុប ២៣០នាក់។ ក្រោយចប់កម្មវិធីអ្នកចូលរួមទាំងអស់បានទទួលចំណេះដឹងបន្ថែមពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ ធានាបាននូវសុវត្ថិភាពជូនដល់កម្មកររោងចក្រទាំងអស់៕