ឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកថវិកាដល់អ្នកស្លាប់ចំនួន ៥ នាក់ ស្មើនិង២ គ្រួសារ ដោយបាក់អគារ ៦ ជាន់នៅខេត្តកែប

(ព្រៃវែង)៖  នៅព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្ដម សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាំយកថវិកាជូនដល់អ្នកស្លាប់ចំនួន ៥ នាក់ ស្មើនិង២ គ្រួសារ នៅស្រុកព្រះស្តេច ដែលបាក់អគារ ៦ ជាន់នៅខេត្តកែប ដែលធ្វើនៅធនាគារអេស៊ីលីដាខេត្តព្រៃវែង។

គ្រួសារសពដែលទទួលបានថវិកាពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានោះ ដោយក្នុង សពម្នាក់ៗ ទទូបាន ៥ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្នុងនោះរួមមាន ទី១- ឈ្មោះ ថ្លាង រី ភេទប្រុស អាយុ ២២ ឆ្នាំ នៅ ភូមិស្រះកែវ ឃុំក្រាំងស្វាយ ស្រុកព្រះស្តេច។

ទី២- ស្លាប់ចំនួន៤នាក់ទាំងឪពុក ម្តាយនិងកូនចំនួន២នាក់មាន៖ ១-ឈ្មោះ ជិន ហ៊ូវ «ប្តី», ២-ឈ្មោះ ហេង ស្រីម៉ាច «ប្រពន្ធ» , ៣-ឈ្មោះ ជិន គឹមហៃ «ត្រូវជាកូន» និង៤-ឈ្មោះ ជិន គឹមហុីម «ត្រូវជាកូន»ដែលអ្នកទាំង៤រស់នៅ ភូមិជ័យអាខោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច។

ក្នុងឱកាសនោះលោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តកែប កាលល្ងាចពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០កន្លងទៅនេះ។

គួរជម្រាបថា ករណីបាក់រលំអគារកម្ពស់ ៦ជាន់ នៅក្នុងខេត្តកែប បានបណ្តាលឱ្យមនុស្សរងគ្រោះនិងបាត់បង់ជីវិតសរុប ៥៩នាក់ (ស្រី២២នាក់) ក្នុងនោះបាត់បង់ជីវិតចំនួន៣៦នាក់ (ស្រី១៤នាក់) ក្នុងចំណោមជនរងគ្រោះទាំងនេះ មានក្មេងចំនួន០៦នាក់ (ក្មេងស្រី២នាក់) និងរងរបួសចំនួន២៣នាក់ (ស្រី០៨នាក់)ផងដែ៕ ដោយ៖ Micheal