(វីដេអូ) ប្រសាសន៍សម្តេចតេជោ៖​ សម្តេចចង់ឲ្យអ្នកសារព័ត៌មានកម្ពុជា បន្តធ្វើជាស្ពានចម្លងព័ត៌មានរវាងពីប្រជាជនទៅរដ្ឋ និងពីរដ្ឋទៅកាន់ប្រជាជនវិញ

វីដេអូឯកសារ៖ នៅក្នុងជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចចង់ឲ្យអ្នកសារព័ត៌មានកម្ពុជា បន្តធ្វើជាស្ពានចម្លងព័ត៌មានរវាងពីប្រជាជនទៅរដ្ឋ និងពីរដ្ឋទៅកាន់ប្រជាជនវិញ។ សម្តេចតេជោ បញ្ជាក់ថា សម្តេចខិតខំឲ្យប្រជាជនបានអាន បានយល់ និងបានស្តាប់ ដែលត្រូវការទាមទារឲ្យមានការខិតខំទាំងអស់គ្នា៖