លំ​ហាត់​ហ្វឹកហ្វឺន​យុទ្ធ​ដំណើរ​ទ័ព​ប្រចាំឆ្នាំ​២០២០ របស់​ប្រតិបត្តិការ​សឹក​រង​ខេត្តព្រះវិហារ​

(​ព្រះ​វិហារ)៖ យោងតាម​ផែនការ​របស់​មេបញ្ជាកា​រ​រង​កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៤ និង​ផែនការ លំ​ហាត់​ហ្វឹកហ្វឺន​យុទ្ធ​ដំណើរ​ទ័ព​ក្នុង​ឆ្នាំ​២០២០ ដល់​នាយទាហាន ពលទាហាន​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ ឲ្យ​មាន​គោល​ជំ​ហររឹងមាំ​ក្នុងការ​គ្រប់គ្រង​ទីតាំង​របស់ខ្លួន​ដើម្បី​ពង្រឹង​ភាព​ប្រយុទ្ធ​ពង្រឹងសមត្ថភាព​ពង្រឹង​កាយ​សប្ប​ទា​ដល់​កងកម្លាំង​ក៏ដូចជា​ចល័ត​អន្តរាគមន៍ ដល់​ទិស​ព្រំដែន​ជួរមុខ​ក្នុងភូមិ​សាស្ត្រ​របស់​តំបន់​ប្រតិបត្តិការ​សឹក​ព្រះវិហារ ដែលមាន​តួនាទី​ភារកិច្ច​ទទួលខុសត្រូវ និង យល់ដឹង​ដល់ នាយទាហាន នាយទាហានរង ពលទាហាន យល់ច្បាស់​អំពី​ក្បួន​ប្រយុទ្ធ​និង​ពួនស្ទាក់​កន្ទ្រប់​លើ​កម្លាំង​សត្រូវ​។

ការហ្វឹកហាត់​គឺជា​ជ្រុង​អ​ធិ​ភាព​មួយ​សម្រាប់​វិស័យ​ការពារជាតិ កងកម្លាំង​ត្រូវមាន​តួនាទី​ហ្វឹកហាត់​ពី​របៀបការ​ធ្វើសឹក​សង្គ្រាម ការពារ​អធិប្បតេយ្យភាព បូរ​ភាព​ទឹកដី អំពី​យុទ្ធ​ដំណើរ​ត្រូវ​ឆ្លងកាត់​មានដូចជា តំបន់​ព្រៃភ្នំ ជ្រោះ​ជ្រលង​ដងអូរ វាលទំនាប ខ្ពង់រាប​កាត់​ព្រៃ​ក្រាស់ៗ ចំ​រ៉ា​ក់ជើង​ភ្នំ ឡើង​ភ្នំ ត្រូវដាក់​កម្លាំង​ស៊ើប​ការ អំពី​សភាព​ការ​របស់​ខ្មាំង​មួយចំនួន ពេល​កំពុង​ធ្វើ​សកម្មភាព​យុទ្ធ​ដំណើរ​ទ័ព​ត្រូវ​ក្ដាប់​ឲ្យ​បាន​នូវ​សម្លេង​អ្វីៗ​ដល់​យុទ្ធ​ដំណើរ​ទ័ព​ដើម្បី​ត្រៀមប្រយុទ្ធ​ផងដែរ​។

ក្នុងនោះ​ក្បួន​លំ​ហាត់​យុទ្ធ​ដំណើរ​២០២០​នេះ មាន​ពីមុខ​ព្រួញ មុខព្រួញ​ទីមួយ​ទិស​ព្រំដែន​កម្ពុជា-ថៃ មុខព្រួញ​ទី​២ ទិស​ព្រំដែន​កម្ពុជា-ឡាវ
​ទិស​ពីនេះ​គឺជា​ទិស​ក្រវ៉ាត់​ព្រំដែន ហើយ​យុទ្ធ​ដំណើរ​ថ្មើ​រជើង​នេះ​មាន​រយៈពេល​៣​ថ្ងៃ ចាប់​តាំង​ព្រលឹម​ម៉ោង​៦និង០០ ថ្ងៃទី​៩-១០-១១​ទើប​ចប់​ជា​ស្ថាពរ​។


​​ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័​ន្ធ សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ បាន​ជម្រុញ​បន្ថែម​ទៅដល់​នាយ ពលទាហាន​ទាំងអស់​ធ្វើយ៉ាងណា​មាន​ឆន្ទៈ​មុះ​មុត​ដើម្បី​ជាតិ​មាតុភូមិ នេះ​ជាកា​តប​កិច្ច​របស់​កងយោធពល​ខេមរៈភូមិន្ទ ឯ​កឧត្តម ឧត្ដមសេនីយ៍ទោ​មេបញ្ជាការ បាន​ពន្យល់​ណែនាំ​ដល់​នាយទាហាន ពលទាហាន​ទាំងអស់​ដែល​កំពុង​ប្រតិបត្តិការ​យុទ្ធ​ដំណើរ​មិនត្រូវ​ធ្វេស​ប្រ​ហេស​ត្រូវ​ប្រកាន់​ខ្ជ​ប់​នៅ​បទបញ្ជា​នូវ​អ្វីដែល​ថ្នាក់លើ​ក្រ​គល់​ជូន ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័​ន្ធ សុភ័​ត្រា បាន​កោត​សរ​សើរ​ដល់​កងកម្លាំង​ទាំងអស់​បាន​យកចិត្តទុកដាក់​ក្នុង​ការធ្វើសកម្មភាព​ហ្វឹក​ហ្វឺន​លំ​ហាត់​យុទ្ធ​ដំណើរ​ទ័ព​បានល្អ​ប្រសើរ​ដោយបាន​ឆ្លងកាត់​ទីតាំង​
​លំបាកៗ​ដើម្បី​សមយុទ្ធ​វិស័យ​ការពារជាតិ​បានល្អ​ប្រសើរ​និង​ទទួលបាន​ជោគជ័យ​ផងដែរ​៕​ (សម្រួលដោយ៖ ធូ កុសល)