ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន១០០នាក់បានចូលរួមជួយសម្របសម្រួលក្នុងការពិនិត្យ និងព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

(កំពង់ចាម)៖ នាព្រឹកថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០នេះលោក ឈួន វិបុល ប្រធាន ស.ស.យ.ក ស្រុកកំពង់សៀម បានដឹកនាំយុវជន ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចំនួន១០០នាក់ចូលរួមជួយសម្របសម្រួលក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកពិនិត្យ-ព្យាបាលជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី  ក្រោមអធិបតីភាព ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម នៅវិទ្យាល័យសម្តេច ជួន ណាត ដែលស្ថិតក្នុងភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានក្រុមការងារចុះជួយឃុំទាំង ១៥ឃុំ ឯកឧត្តម លេង ផាលី រដ្ឋលេខាក្រសួងផែនការ និងជាប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ចាន់ សុវុឌ្ឍ សមាជិកអចិន្រ្តៃយ៍សហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម ហាន កុសល ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម លោក លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុក និងសមាជិកក្រុមប្រឹក្សាស្រុក លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម លោក លោកស្រី អភិបាលរង នៃគណៈអភិបាលស្រុក លោក លោកស្រី ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៥៤៩នាក់ ស្រី ៣៥១នាក់។ លោក លោកស្រីនាយក នាយករង រដ្ឋបាលសាលាស្រុក ប្រធានការិយាល័យចំណុះ និងជុំវិញស្រុក កងកម្លាំងទាំង៣ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ក្នុងការពិនិត្យ-ព្យាបាលជម្ងឺ និងចែកថ្នាំដោយឥតគិតថ្លៃ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលមានបងប្អូនប្រជាពលរដ្ឋមក ពិនិត្យ-ព្យាបាលជម្ងឺ ចំនួន ៦.៧៨៩នាក់ ក្នុងនោះស្រី ៤.៤៨១នាក់។

ក្នុងកម្មវិធីនេះដែរមានការឧបត្ថម្ភពីឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់សៀមនូវ ថវិកាចំនួន ១៧,០០០,០០០រៀល និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឧបត្ថម្ថថវិកា៤,០០០,០០០រៀលផងដែរ។

ប្រជាពលរដ្ឋមានក្ដីរំភើបសប្បាយរីករាយក្រៃលែង ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យក្មេង ប្រធានគណ:កម្មការទី៧នៃរដ្ឋសភា និងជាប្រធាន ស.ស.យ.ក ដែលតែងតែយកចិត្តទុកដាក់យ៉ាងកក់ក្ដៅចំពោះសុខភាពរបស់ពួកគាត់ ព្រមទាំងផ្ដល់អាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធជូនដល់ពួកគាត់ផងដែរ។