ក្រសួងសុខាភិបាល ជូនដំណឹង​ស្តីពី​វិធានការណ៍​ការពារ ជំងឺ​រលាក​សួត មិន​ស្គាល់​អត្តសញ្ញាណ (​មិនដឹង​ប្រភព ឬ​មូលហេតុ​)

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាបជូន​សាធារណជន​ទាំងអស់ ជាពិសេស​អ្នកដំណើរ​ដែលមាន​គម្រោង​ធ្វើដំណើរ​ទៅ ឬ​ត្រលប់​មកពី​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ុយ​បេ សាធារណរ​ដេ្ឋ​ប្រជាមានិត​ចិន អំពី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ នូវ​ព័ត៌មាន​សំខាន់ៗ និង​វិធានការ​ប្រុងប្រយ័ត្ន​ផ្ទាល់ខ្លួន ដែល​គួរ​យល់ដឹង​ដូចតទៅ​៖

​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូមបញ្ជាក់ថា មិនទាន់មាន​ករណី​ជំងឺ​ប្រភេទ​ខាងលើនេះ​នៅ​ប្រទេស​កម្ពុជា​នៅឡើយ ហើយ​ក្រសួង​កំពុងតែ​តាមដាន​ដោយ​យកចិត្តទុកដាក់​បំផុត​នូវ​ស្ថានភាព​នៃ​ការកើតមាន​ករណី​ជំងឺ​រលាក​សួត​មិន​ស្គាល់​អត្តសញ្ញាណ ក្រោយពី​បានទទួល​ព័ត៌មាន ពី​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា ដែល​ករណី​ជំងឺ​រលាក​សួត​ប្រភេទ​នេះ ត្រូវបាន​រកឃើញ និង​បាន​រាយការណ៍​ដំបូង​នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន​ខេត្ត​ហ៊ុយ​បេ សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាមួយ​រោគសញ្ញា​ភាគច្រើន គឺ​ក្តៅខ្លួន មាន​អ្នកជំងឺ​ពីរ​-​បីនាក់ មាន​រោគសញ្ញា​ហត់ ហើយ​ថតកាំរស្មីអ៊ិច​បង្ហាញថា​មាន​ដំបៅ​សួត​សងខាង​។ លទ្ធផល​ទទួលបាន​ពី​មន្ទីរពិសោធន៍​បាន​បញ្ជាក់ថា ជំងឺ​ដែល​កំពុង​កើតឡើង​នេះ មិនមែនជា​ជំងឺ SARS ឬ​ជំងឺផ្តាសាយបក្សី ឬ​ជំងឺ ផ្តាសាយ​បង្ករ​ដោយ​វីរុស​អាដេ​ណូ (adenovirus) ឬ​ជំងឺ MERS ឬ ក៏​ជំងឺ​ផ្លូវដង្ហើម​ដ៏ទៃទៀត​នោះឡើយ​៕   (សម្រួលដោយ៖ ធូ កុសល)
​សូម​អាន​ខ្លឹមសារ​ទាំងស្រុង​នៃ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​ដូចខាងក្រោម​៖​