ស.ស.យ ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ចូលរួមរៀបចំទីតាំងកម្មវិធីពិនិត្យសុខភាពជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី

(កំពង់ចាម)÷ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩នេះ ស.ស.យ.ក ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចូលរួមរៀបចំទីតាំងកម្មវិធីគ្រូពេទ្យស្ម័គ្រចិត្ត ពិនិត្យសុខភាពរបស់ឯកឧត្តម ហ៊ុន ម៉ានី ជូនប្រជាពលរដ្ឋចំនួន៤ឃុំ គឺឃុំក្រឡា ឃុំអូរស្វាយ ឃុំវិហារធំ​ និងឃុំអំពិលដោយមិនគិតថ្លៃក្នុងបរិវេណវិទ្យាល័យសម្តេច ជួន ណាត។

ក្នុងនាម ស.ស.យ.ក ខេត្តកំពង់ចាមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពិនិត្យសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាមដោយឥតគិតថ្លៃជាច្រើនលើករួចមកហើយ។ 

ប្រជាពលរដ្ឋដែលបានទទួលការពិនិត្យសុខភាពកន្លងមកតែងតែទំនុកចិត្តខ្ពស់ចំពោះក្រុមគ្រូពេទ្យជំនាញៗ ដែលមានបទពិសោធន៍ ហើយទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេសជាមួយនឹងឧបករណ៍ទំនើបៗ ព្រមទាំងឱថសប្រកបដោយគុណភាពខ្ពស់ផងដែរ។