ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បើកវេទិកាសាធារណៈ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា

(ព្រះវិហារ)៖​ ដើម្បីបើកឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបញ្ចេញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានបើកវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិ ក្រោមអធិបតីភាពឯកឧត្តម មាស សុភា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ។

វេទិកានេះប្រព្រឹត្តិទៅនៅក្នុងបរិវេណវត្តឥសីតាបស ស្ថិតក្នុងភូមិសាស្ដ្រភូមិតាបស ឃុំស្ដៅ ស្រុកសង្គថ្មី ខេត្តព្រះវិហារ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយខេត្ត អភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ