មន្ទីរ រ៉ែ និងថាមពល បានចុះ ផ្អាក គ្រឿងចក្រដែលកាយដី នៅសង្កាត់បារាយណ៍ ក្រុងព្រៃវែង

(ព្រៃវែង)៖ នៅពេលថ្មីៗកន្លងមកនេះមានសារព័ត៌មានបានចុះផ្សាយថារណ្ដៅដីនេះបានជីក យកអាចម៍ដី លក់ ដែល លើស អាជ្ញាប័ណ្ណដែលបានចេញជូន និងពេលដឹកជញ្ជូនធ្វើឲ្យធ្លាក់អាចដី ដែលមានលក្ខណៈហុយដែលប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនោះ។

ទើបតែនៅព្រឹកថ្ងៃទី ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២០ លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពល នឹងលោក ម៉នន្នី បណ្ឌិត អភិបាលក្រុងព្រៃវែង រួមដំណើរជាមួយក្រុមការងារមន្ត្រីជំនាញ បានអញ្ជើញចុះពិនិត្យស្ថានភាពការជីកដី មួយកន្លែងដែលស្ថិតនៅក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ដែលមានសភាព ខុសលក្ខណៈបច្ចេកទេស នៃច្បាប់អាជ្ញាប័ណ្ណដែលចេញឲ្យ ជីករណ្ដៅដីជ្រៅលើសពិតមែន។

ហើយលោកក៏បាន ផ្អាកគ្រឿងចក្រទាំងអស់នោះ ដោយមិនឲ្យជីកបន្តទៀតនោះទេ។ លោកកំពុងតែរៀបចំសំណុំបែបបទឯកសារដើម្បីបញ្ជូនទៅថ្នាក់ខេត្តដើម្បីរៀបចំតាមនីតិវិធីនៃច្បាប់។

លោកប្រធានមន្ទីរក៏បានបញ្ជាក់ផងដែរថា កាជីវនេះ គឺជីកនៅក្នុងរណ្តៅចាស់ដែកាលពីមុនគាត់ជីបានត្រឹមត្រូវតាម អាជ្ញាប័ណ្ណ ដែលបានកំណត់ ដោយឡែកនាពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគាត់បានជីកនៅក្នុងរណ្តៅចាស់ធ្វើឱ្យមានការលើសជម្រៅ នៃអាជ្ញាប័ណ្ណដែលបានចេញជូនពិតមែន។

នៅក្នុងនោះដែរលោក ម៉នន្នី បណ្ឌិត អភិបាលក្រុងព្រៃវែងក៏បានលើកឡើងថាចំពោះការដឹកជញ្ជូនរបស់ ម្ចាស់គ្រឿងចក្រឈ្មោះ ថៃ សុធា ដែលធ្វើឲ្យ ធ្លាក់អាចម៍ដីនៅលើផ្លូវ នោះលោកក៏បានអញ្ជើញម្ចាស់ គ្រឿងចក្រនេះទៅ ណែនាំ ម្ដងទៅពីរដងរួចទៅហើយដែរ។

សូមបញ្ជាក់ផងដែរថាគ្រឿងចក្រដែលកាយ រណ្ដៅដី នេះមានម្ចាស់ ឈ្មោះ ថៃ សុធា ជីរណ្ដៅដីមានទំហំ ១ ហិកតា ស្ថិតនៅក្នុងភូមិបារាយណ៍កើត សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង៕ ដោយ៖ មន្ទីរព៍ត៌មានខេត្តព្រៃវែង