លោក ហាន កុសល ប្រធាន ស.ស.យ.កខេត្តកំពង់ចាម ចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សារវីយ៍លើកទី៤១ នៃទិវាជ័យជំនះ ៧ មករា នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

(កំពង់ចាម)÷ នៅព្រឹកថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ លោក ហាន កុសល ប្រធាន ស.ស.យ.ក ខេត្តកំពង់ចាម និងជាប្រធានក្រុមការងារចុះជួយឃុំស្ដើងជ័យ ស្រុកជើងព្រៃ បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩-២០២០)។

ដែលបានប្រារព្ធឡើងក្នុងបរិវេណសាលាស្រុកជើងព្រៃ ក្រោមអធិបតីភាពឯកឧត្តម ម៉ា ឈឿន អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកជើងព្រៃ និងលោកជំទាវ អ៊ុក ម៉ាលី អគ្គទេសាភិបាលរង នៃធនាគារជាតិកម្ពុជា និងជាអគ្គហិរញ្ញិកនៃកាកបាទក្រហមកម្ពុជា។

កម្មវិធីនេះមានអ្នកចូលរួមសរុបចំនួន១.៤៥០នាក់ ក្នុងនោះមានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ក្រុមការងារចុះជួយឃុំ ក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងទាំង៣ យុវជន ស.ស.យ.ក កាយរិទ្ធ កាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងស្រុកជើងព្រៃផងដែរ។