ក្រុមគ្រួសារស.ស.យ.កខេត្តមណ្ឌលគិរី ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (១៩៧៩ . ២០២០)

(មណ្ឌលគិរី)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរីចំនួន ៥០រូប ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា (៧.មករា.១៩៧៩ .៧.មករា.២០២០) ក្រោមអធិបតីភាពឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ។

ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគទី៨ ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្តមណ្ឌល ខេត្តមណ្ឌលគិរី ព្រមទាំងឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្រ្តីរាជការជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិ សម្ពន្ធយុវជនស្រលាញ់សន្តិភាព ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សប្រមាណជា២ពាន់នាក់ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីគណៈប្រតិភូនៃខេត្តជាប់ព្រំដែន រួមមាន៖ ខេត្តប៊ិញភឿក ខេត្តដាក់ណុង និងខេត្តដាក់ឡាក់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលប្រព្រឹត្តទៅនៅលើសួនច្បារសែនមនោរម្យ ស្ថិតនៅក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០។