ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាមចូលរួមសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាម បានចូលរួមសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ សិស្សានុសិស្ស យុវជនកាយរិទ្ធ និងប្រជាការពារផងដែរ។

យុទ្ធនាការសម្អាតបរិស្ថាននេះតែងតែធ្វើជាប់ជាប្រចាំ ពិសេសនៅតំបន់មុខរោងចក្រ ដើម្បីអប់រំដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកម្មកររោងចក្រអោយចេះទុកដាក់សំរាមអោយបានត្រឹមត្រូវ និងជាគំរូក្នុងការចូលរួមការងារសង្គមដល់ប្អូនៗជំនាន់ក្រោយ ប៉ុន្តែទោះជាយើងទាំងអស់គ្នាខំសម្អាតយ៉ាងណាបើអ្នកបោះនៅតែគ្មានការភ្ញាក់រលឹកនោះប្រទេសយើងក៏នៅតែមានសំរាមដដែល។