សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលកពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាន

(ភ្នំពេញ)៖ នាយប់ថ្ងៃសុក្រ ៩ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពស ២៥៦៣  ថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ រដ្ឋបាលខេត្តកែបបានចេញសេចក្តីប្រកាសព័ត៌មាន ដោយគោរពជម្រាបជូនសម្តេច ឯកឧត្តម លោកជំទាវ សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា នៅវេលាម៉ោង ៤:១៥ នាទីរសៀល នាថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០ មានករណីបាក់ រលំអគារមួយដែលកំពុងដំណើរការសាងសង់កម្ពស់ ៦ ជាន់មានទីតាងស្ថិតនៅផ្លូវឡើងវត្តសមាធិ ភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប។

 

សេចក្តីប្រកាសព័ត៌មានដដៃលបានបញ្ជាក់ថា​មកទល់ពេលនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមគ្នាជាមួយក្រុមការងារចម្រុះ និងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាយ៉ាងមមាញញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលកពុងជាប់ក្នុងគំនរបាក់បែកនៃការដ្ឋាន។

សូមបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះ រកឃើញជនរងគ្រោះបាន ២០នាក់ ស្លាប់ ៤នាក់ ស្រី៣នាក់ ប្រុស១នាក់៕ ដោយ៖ ចំណាន