ស.ស.យ.ក នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមចូលរួមបរិច្ចាគឈាមដើម្បីមនុស្សធម៌

(កំពង់ចាម)៖ នាព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមមានគរុសិស្សជំនាន់ទី៣០ ឆ្នាំទី១ ចំនួន២៧នាក់ បានចូលរួមបរិច្ចាគឈាមដើម្បីមនុស្សធម៌ដល់មជ្ឈមណ្ឌលជាតិផ្តល់ឈាមខេត្តកំពង់ចាម។

គួរបញ្ជាក់ផងដែរថានេះមិនមែនជាលើកទី១ទេដែល ស.ស.យ.ក នៃមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាមក៏ដូចជា ស.ស.យ.ក ខេត្តកំពង់ចាមទាំងមូលចូលរួមផ្ដល់ឈាមដោយការស្ម័គ្រចិត្តដើម្បីជួយដល់អ្នកជម្ងឺនៅក្នុងខេត្តកំពង់ចាម ពោលគឺសកម្មភាពនេះតែងធ្វើជាប់ជាប្រចាំដោយមានការចូលរួមជាបន្តបន្ទាប់ដោយក្ដីពេញចិត្ត ដោយក្ដីស្រឡាញ់ពីក្រុមគ្រួសារ ស.ស.យ.ក ខេត្តកំពង់ចាម។