បាក់ស្រុត​អគារ​កម្ពស់​៧​ជាន់​នៅ​ក្រុងកែប សង្កត់​មនុស្ស​ជាច្រើន​នាក់​

(កែប) ៖ យោងតាមអគ្គស្នងការនគរបាលជាតិ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ប្រមាណ​១៦​និង​៤០​នាទី ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០២០​នេះ មាន​ករណី​រលំ​បាក់ស្រុត​អគារ​ដែល​សាងសង់​មិនទាន់​រួចរាល់​កម្ពស់​៧​ជាន់ នៅ​ជិត​វត្ត​សមាធិ ក្រុងកែប ខេត្ត​កែប បណ្តាល​ឲ្យ​សង្កត់​កម្មករ​ជាច្រើន​នាក់ ។​

​ពេលនេះ អាជ្ញាធរខេត្ត និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​កំពុង​មមាញឹក​យ៉ាងខ្លាំង​ក្នុងការ​ជួយសង្គ្រោះ​មនុស្ស​ដែល​នៅ​ខាងក្រោម​គំនរ​អគារ ៕