ខេត្តកំពង់ឆ្នាំង បង្អួតសម្រស់ សម្រាប់ត្រៀមអបអរ សាទរ បុណ្យឆ្លងឆ្នាំសកល២០២០ នាពេលរាត្រីនេះ!!!

(កំពង់ឆ្នាំង)៖ នារាត្រីយប់នេះ ពិធីបុណ្យឆ្លងឆ្នាំសកលបានចូលមកដល់ហើយ នៅក្នុងខេត្តកំពង់ឆ្នាំង បានត្រៀមខ្លួនរួចជាស្រេច ដើម្បីរៀបចំពិធីឆ្លងឆ្នាំសកល ២០១៩ – ២០២០ខាងមុខនេះ ។

ក្នុងឱកាសនៃពិធីបុណ្យឆ្លងឆ្នាំសកល ដែលនឹងខិតចូលមកដល់នារាត្រីយប់នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំ តុបតែង និង កែលម្អសោភ័ណភាពក្រុងកំពង់ឆ្នាំង សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា កម្សាន្តសប្បាយ រីករាយ ក្នុងឱកាសឆ្លងឆ្នាំសកល។

រដ្ឋបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក៏ត្រៀមរៀបចំ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព នៅតាមតំបន់គោលដៅសំខាន់ៗ មួយចំនួន មាន៖ សួនច្បារ តាមដងផ្លូវក្នុងក្រុង និងទីប្រជុំជនមួយចំនួនទៀត ជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ -អន្តរជាតិ មកទស្សនា កម្សាន្ដសប្បាយ នាឱកាសនៃពិធីឆ្លងឆ្នាំសកលខាងមុខនេះ។

សូមបងប្អូនចូលរួមកម្សាន្ត និងចូលរួមរាប់ថយក្រោយឆ្លងឆ្នាំទាំងអស់គ្នា នៅក្នុងក្រុងកំពង់ឆ្នាំង នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ៕ (សម្រួលដោយ៖ កុសល)

(សកម្មភាពក្រុមការងារការិយាល័យព័ត៌មាន និងសោតទស្សន៍ នៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង)