លោកយាយជី លោកតាជីចំនួន ៣៣០នាក់បានទទួលអំណោយមនុស្សធម៌ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(កណ្តាល) ៖ លោកជំទាវ ហ៊ុន ម៉ាណា បាននាំយកអំណោយមនុស្សធម៌របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកចែកជូនលោកយាយជី លោកតាជីចំនួន ៣៣០នាក់ នៅពុទ្ធមណ្ឌលវិបស្សនាធុរ: នៃព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩នេះ។

អំណោយមនុស្សធម៌ដែលបានផ្តល់ជូនលោកយាយជី លោកតាជី ក្នុងម្នាក់ៗទទួលបាន៖ គ្រឿងឧបភោគ-បរិភោគ, ថវិកាមួយចំនួន និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ១០៦អង្គ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា និងបុព្វការីជន ដែលបានចែកឋាន ទៅតាមព្រពៃណីព្រះពុទ្ធសាសនា៕