ក្រុមការងារស.ស.យ.ក ស្រុកព្រៃឈរបាននាំយកសម្ភារ:មួយចំនួនជូនដល់គ្រួសារជួបការខ្វះខាត

(កំពង់ចាម)៖ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមគ្រួសារ ស.ស.យ.ក ស្រុកព្រៃឈរ ខេត្តកំពង់ចាម បាននាំយកសម្ភារ:មួយចំនួនរួមមាន:
_ សៀវភៅ ២០ក្បាល និងប៊ិច ២០ដើម ជាអំណោយរបស់ ស.ស.យ.ក ស្រុកព្រៃឈរ
_សំលៀកបំពាក់សិស្ស ២សម្រាប់ កុមារា កុមារី និងត្រីខ ១យួរ ជាអំណោយ អនុសាខាសមាគមនារីស្រុកព្រៃឈរ
_ អង្ករ ២០គីទ្បូ ជាអំណោយរបស់ អ្នកគ្រូ ង៉ែត ចាន់ថុល សមាជិក ស.ស.យ.ក ស្រុក មី ១កេះ សាប៊ូកក់សក់ ២ខ្សែ អំបិលរ៉ូលឌី ១ខ្សែ និងសាប៊ូ Protex ១ដុំ រួមជាមួយថវិកា សមាជិក ស.ស.យ.ក ស្រុក បានជួយឧបត្ថម្ភ ចំនួន ៦៦.០០០រៀល ជូនដល់គ្រួសារជួបការខ្វះខាតជាស្រ្តីមេម៉ាយកូន ២នាក់ រស់នៅភូមិកោះតាភេម ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។