ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានចូលរួម “ទិវាស្រែបង្ហាញ” ស្ដីពីផលិតកម្មពូជស្រូវតាមបច្ចេកទេសកសិកម្មវៃឆ្លាត ប្រភេទស្រូវមិនប្រកាន់រដូវ (សែនក្រអូប)

(កំពង់ចាម)៖ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ស.ស.យ.ក ស្រុកជើងព្រៃ ខេត្តកំពង់ចាមបានចូលរួម “ទិវាស្រែបង្ហាញ” ស្ដីពីផលិតកម្មពូជស្រូវតាមបច្ចេកទេសកសិកម្មវៃឆ្លាត ប្រភេទស្រូវមិនប្រកាន់រដូវ (សែនក្រអូប)។ ចប់កម្មវិធីក៏បានរួមគ្នាជួយច្រូតស្រូវដល់ប្រជាកសិករឈ្មោះ សួន សំភាស នៅភូមិស្រាមកើត ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមានការចូលរួមពី ស.ស.យ.ក ស្រុកជើងព្រៃ លោកឣនុប្រធានមន្ទីរកសិកម្មខេត្ត លោកនាយករងទីចាត់ការផែនការ និងវិនិយោគ មន្រ្តីគម្រោងបឹងទន្លេសាប ព្រមទាំងក្រុមប្រឹក្សាឃំុក្រោមបរិយាកាសរីករាយ និងសាមគ្គីភាពខ្ពស់។