ប្រធានស.ស.យ.កក្រុងខេមរភូមិន្ទចុះសំណេះសំណាលសួរសុខទុក្ខ ដល់សមាជិកស.ស.យ.ក ក្រុង

ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ថ្ងៃទី២៤ ខែឆ្នូ ឆ្នាំ២០១៩ លោក ឈេង សុវណ្ណដា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្ត និងជាប្រធាន ស.ស.យ.ក ក្រុងខេមរភូមិន្ទ បានដឹកនាំសមាជិក សមាជិការ ស.ស.យ.ក ខេត្ត/ក្រុង ចូលរួមសំណេះសំណាល សួរសុខទុក្ខ និងជូនថវិការបស់លោកស្រី មិថុនា ភូថង ប្រធាន ស.ស.យ.ក ខេត្ត និងថវិកាមួយចំនួនរបស់បងប្អូន ស.ស.យ.ក ខេត្តនិងក្រុង ដើម្បីចូលបុណ្យសព ម្តាយលោកស្រី នាម អាលីស្សា ជាសមាជិកគណៈកម្មាធិការ ស.ស.យ.ក ក្រុង ដែលទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅគេហដ្ឋាន ស្ថិតក្នុងភូមិ២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។