ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីចូលរួមកម្មវិធី ជួបជុំអ្នកសារព័ត៌មាន នៅរោងចក្រក្រុមហ៊ុន ខ្មែរប៊ែវើរីជីស

(ភ្នំពេញ) ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានជាច្រើនរូប អញ្ជើញចូលរួម ក្នុងឱកាសដែលក្រុមហ៊ុន ខ្មែរប៊ែវើរីជីស រៀបចំកម្មវិធីជួបជុំអ្នកសារព័ត៌មាន នៅថ្ងៃ សុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោក លាង ឃុន អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន ឯកឧត្តមរដ្ឋមន្ត្រី និងអ្នកសារព័ត៌មានទាំងអស់ ដែលត្រូវបានអញ្ជើញឲ្យទស្សនកិច្ចក្នុងក្រុមហ៊ុនរបស់លោក។

លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អ្នកសារព័ត៌មាន ដែលតែងតែបានផ្សព្វផ្សាយពីសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា៕