ក្រុមការងារស.ស.យ.កស្រុកពេជ្រាដា បានជូនលោកពូ ពិការជើងម្នាក់ ទៅដាក់ជើងសប្បនិម្មិតនៅមជ្ឍមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ

(មណ្ឌលគិរី)៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត ក៏ដូចជាលោក ឈឹម កាន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី អាជ្ញាធរស្រុកពេជ្រាដា សហការជាមួយមន្ទីរសង្គមកិច្ចអតីតយុវជន និងយុវនីតិសម្បទាខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩នេះ លោក អ៊ាន ស៊ាងអន ប្រធានស.ស.យ.កស្រុក រួមដំណើរជាមួយលោក អែម ពិសិដ្ឋ អភិបាលរងស្រុក បាននាំយកលោកពូ ស្រើង គឺប យុទ្ឋជនពិការ រស់នៅភូមិពូក្រូច ឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ទៅដាក់ជើងសប្បនិម្មិតនៅមជ្ឍមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តក្រចេះ។
លោក អ៊ាន ស៊ាងអន ប្រធានស.ស.យ.កស្រុក បានបញ្ជាក់ថា ក្រុមការងារស.ស.យ.កស្រុក និងអាជ្ញាធរស្រុក ក៏បានជួយឧបត្ថម្ភថវិកាមួយចំនួនសម្រាប់ការហូបចុក និងតម្រូវការផ្សេងៗ ក្នុងការរងចាំទទួលសេវា និងសាហ៊ុយសម្រាប់វិលត្រលប់មកផ្ទះវិញ ជូនលោកពូ ស្រើង គឺប។ លោក បន្ថែមថា បើតាមការពិនិត្យពីអ្នកជំនាញនៅមជ្ឈមណ្ឌល ការដាក់ជើងសប្បនិម្មិតតម្រូវឲ្យលោកពូ ស្រើង គឺប ស្នាក់នៅមណ្ឌល ដើម្បីទទួលសេវាព្យាបាល ត្រូវចំណាយពេលប្រមាណ២សប្តាហ៍ផងដែរ៕