ស.ស.យ.កខេត្តមណ្ឌលគិរី ចូលរួមអមដំណើរក្រុមការងារខុទ្ទការល័យឧបនាយករដ្ឋមន្ត្រី ចុះផ្តល់សម្ភារៈសិក្សាដល់សិស្ស និងពិសារបបរសាមគ្គី នៅសាលាបឋមសិក្សាពូត្រុំក្រុម៣

(មណ្ឌលគិរី)៖ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានចូលរួមអមដំណើរក្រុមការងារខុទ្ទការល័យ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានដឹកនាំនិស្សិតចំនួន ១០០នាក់ ដែលមកពីសាកលវិទ្យាល័យក្នុងខេត្តបន្ទាយមានជ័យ ចុះជួបសំណេះសំណាល និងផ្តល់សម្ភារៈសិក្សាដល់សិស្សានុសិស្ស និងពិសារបបរសាមគ្គី នៅសាលាបឋមសិក្សាពូត្រុំក្រុម៣ ស្ថិតនៅសង្កាត់ រមនា ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៩។

ក្នុងនោះដែរ សិស្សានុសិស្សចំនួន ៣៨នាក់ ក្នុងម្នាក់ៗ ទទួលបានកាតាប១ សៀវភៅ៥ក្បាល ប៊ិច ២ដើម ខ្មៅដៃ៣ដើម ថវិកា ៥០០០រៀល ដោយឡែក លោកគ្រូ អ្នកគ្រូ ចំនួន ០៣នាក់ ក្នុងម្នាក់ៗ ទទួលបានអាវរងា១ និងថវិកា ២០.០០០រៀល។

ដោយឡែក សម្រាបពេលយប់ថ្ងៃដដែលនោះ ក្រុមការងារខុទ្ទការល័យ ឧបនាយករដ្ឋមន្ត្រី បានដឹកនាំនិស្សិតចំនួន ១០០នាក់ បានបោះតង់សម្រាក់នៅសមុទ្រឈើភ្នំបាយឆៅ និងមានពិសារអាហារសាមគ្គីនៅទីនោះ ក្នុងនោះដែរ លោក ណយ ច័ន្ទតារា ក្នុងនាម គ្រួសារ សសយកខេត្ត បានឧបត្ថម្ភ ស្រាពាងប្រពៃណី ចំនួន២ពាង និងដំឡូងឈើ ១បាវ សម្រាប់កម្មវិធីនៅក្នុងជំរុំភ្លើងគុកផងដែរ៕