ស.ស.យ.កស្រុកអូររាំង នាំយកថវិកាជិត៥០ម៉ឺនរៀល ចូលរួមរំលែកទុក្ខគ្រួសារសពលោក ដូល ញ្រែក អតីតមន្ត្រីការិយាល័យអប់រំស្រុកអូររាំង

(មណ្ឌលគិរី)៖​ ថ្ងៃអង្គារ៍ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩​ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកអូររាំង ដឹកនាំដោយលោក អ៉ិន កាំ ប្រធានស.ស.យ.កស្រុក បានចូលរួមអមដំណើរលោក ម្លាំង ឆន អភិបាលរងស្រុក បាននាំយកបច្ច័យចំនួន ៤៩៥.០០០រៀល ចូលរួមរំលែកទុក្ខដល់គ្រួសារសពលោក ដូល ញ្រែក អតីតមន្ត្រីការិយាល័យអប់រំស្រុកអូររាំង ដែលទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។