Connect with us
[better-ads type='banner' banner='357920' ]

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) ចេញសេចក្តីជូនដំណឹងស្តីពីការរៀបចំវេទិកានិពន្ធនិយកសារព៏ត៌មានកម្ពុជាលើកទី១៦

Published

on

(ភ្នំពេញ)៖ យោងទៅតាមសេចក្តីជូនដំណឹងរបស់ក្លឹបអ្នកកាសែតកម្ពុជា ចុះថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ម្សិលមិញនេះ បានឲ្យដឹងថាក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) នឹងរៀបចំវេទិកានិពន្ធនិយកសារព៏ត៌មានកម្ពុជាលើកទី១៦ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ដែលប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋានទន្លេបាសាក់២។

វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតសម្រាប់ការជួបជុំរបស់និពន្ធនាយក, ឬតំណាងស្ថាប័នសារព័ត៌មាននានក្នុងនាមជាអ្នកដឹកនាំវិស័យសារព័ត៌មាននៅប្រទេសកម្ពុជា។

វេទិកាដដែលនេះមានគោលដៅលើកយកបញ្ហាប្រឈមនានារបស់អ្នកសារព័ត៌មាន មកជជែកពិភាក្សា និងស្វែងរកដំណោះស្រាយដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាពង្រឹងអាជីពវិជ្ជាជីវៈរបស់អ្នកសារព័ត៌មានផងដែរ៕ ដោយ៖ ចំណាន

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន