ខេត្តកំពត ប្រារព្ធពិធីអបអរសាទរខួបលើកទី៤១ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩)

(កំពត)៖ នៅថ្ងៃសៅរ៍​ ៤កើត ខែមិគសិរ​​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ ទី​៣០ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ ស.ស.យ.ក​ ខេត្ត​កំពត​ បានរៀបចំកម្មវិធី អបអរសាទរខួបលើកទី៤១ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩)។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជាវ តាយ អភិបាលនៃគណ:អភិបាលខេត្តកំពត ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិក សមាជិកា ស.ស.យ.ក សរុបប្រមាណ ៧០០នាក់ នៅ​សាលសន្និសីទ​សាលាខេត្ត៕ ដោយ៖ សហការី ស.ស.យ.ក ខេត្តកំពត