សសយក​ ខេត្តកោះកុង ប្រារព្វពិធីអបអរសាទរខួបលើកទី៤១ឆ្នាំ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ធ្នូ ១៩៧៨ -២ ធ្នូ ២០១៩

(កោះកុង)៖ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកោះកុង បានរៀបចំខួបលើកទី៤១ឆ្នាំ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា (០២ ធ្នូ ១៩៧៨ – ០២ ធ្នូ ២០១៩) នៅសាលមហោស្រពខេត្ត ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង ដែលមានសមាសភាពចូលរួមសរុបទាំងអស់ប្រមាណជាង ៤០០នាក់។