សសយក​ ខេត្ត​រតនគិរី​ បាន​រៀប​ចំ​ប្រារព្ធកម្មវិធី​អបអរ​សារទរ​ខួប​លើក​ទី​៤១នៃ​កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​

(រតនគិរី​​)៖​ នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត​រតនគិរី​​ បានរៀបចំពិធីជួបជុំដើម្បីអបអរសាទរខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅសាលមហោស្រពសម្តេចតេជោ ហ៊ុន សែន នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត។ ដែល​មាន​សមាជិក​ចួលរួម​ប្រមាណ​ជាង​៤០០នាក់។ ពិធីនេះក៏មានការផ្សាយបន្តផ្ទាល់នូវប្រសាសន៍ទាំងស្រុងរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។