រដ្ឋបាលរាជធានីភ្នំពេញ ចេញសេចក្តីជូនដំណឹងស្ដីពីសន្និសីទសារព័ត៌មានអំពីការរៀបចំមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)

(ភ្នំពេញ)៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បណ្តាញសារព័តមានជាតិ និងអន្តរជាតិថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំសន្និសីទសារព័ត៌មានអំពីការរៀបចំមហាសន្និបាតសមាគមអន្តរជាតិនៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF)។

កម្មវិធីនេះនឹងប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង៣០នាទី នៅសាលារាជធានីភ្នំពេញក្នុងសាលប្រជុំ អគារថ្មី ជាន់ទី១៕ ដោយ៖ ចំណាន